ព័ត៌មានអន្ដរជាតិ
ចិន-ជប៉ុន-វៀតណាម-ឥណ្ឌូណេស៊ី-ប៉ាគីស្ថាន សរសើរម៉ាឡេស៊ី ក្នុងការជួយកម្ពុជា-ថៃឲ្យមានបទឈប់បាញ់
ប្រទេសចិន ជប៉ុន វៀតណាម ឥណ្ឌូណេស៊ី និង ប៉ាគីស្ថាន បានសរសើរការខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ី ក្នុងការធ្វើឲ្យកម្ពុជា-ថៃឈានដល់បទឈប់បាញ់ បន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមព្រំដែនអស់រយៈពេលប្រាំថ្ងៃ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយកាលពីថ្ងៃទី២៩ខែកក្កដាថា ទីក្រុងប៉េកាំង«សរសើរ និងស្វាគមន៍»ការដឹកនាំជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួលយ៉ាងសកម្មដល់កិច្ចចរចា ដែលនាំឲ្យមានការឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌ។ លោកបានបន្ថែមថា ប្រទេសចិននឹងបន្តដើរតួនាទី ក្នុងការស្ថាបនានិងពង្រឹងការឯកភាពបទឈប់បាញ់។
បទឈប់បាញ់ដែលត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ខែកក្កដា បន្ទាប់ពីកិច្ចចរចាដែលរៀបចំនៅទីក្រុង Putrajaya ដែលមានវត្តមានសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayacha។ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសម៉ាឡេស៊ី លោក Ouyang Yujing ក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនោះផងដែរ។
ក្រៅតែពីចិន ប្រទេសជប៉ុន ក៏បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់នេះផងដែរ ដោយនិយាយថា «ទំនាក់ទំនងល្អរវាងកម្ពុជា និងថៃមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។ ទីក្រុងតូក្យូ បានសរសើរដល់ «កិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ រួមទាំងប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពិសេស និងសហរដ្ឋអាមេរិកជាអ្នករៀបចំ»។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang ក៏បានស្វាគមន៍ចំពោះ«បទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌ»។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto ក្នុងអំឡុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងទីក្រុងហ្សាកាតាកាលពីថ្ងៃអង្គារ ក៏បានសាទរចំពោះលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានសម្របសម្រួលឲ្យមានបទឈប់បាញ់នេះ។
លោក Prabowo បានលើកឡើងថា នេះគឺជាជោគជ័យជាសកលមួយ ហើយ«យើងចង់ឲ្យអាស៊ានរក្សាការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការពិគ្រោះយោបល់ ការពិភាក្សា និងការចរចា»។
ប៉ាគីស្ថាន ក៏បានស្វាគមន៍ចំពោះ«ការបញ្ចប់ដោយជោគជ័យ» នៃកិច្ចប្រជុំដែលរៀបចំដោយម៉ាឡេស៊ី ស្តីពីស្ថានភាពកម្ពុជា-ថៃផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


