ព័ត៌មានអន្ដរជាតិ
ប្រទេសថៃ កាន់តែអសន្តិសុខ! កើតមានការបាញ់ប្រហារថ្មីទៀត ស្លាប់និងរបួសមនុស្សច្រើននាក់
ប្រទេសថៃកាន់តែអសន្តិសុខ ដោយកើតមានការបាញ់ប្រហារទៀតហើយ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង៧នាក់ទៀតរងរបួស។

ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង១រំលងអធ្រាត្រថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីបុណ្យទេសចរ Kiriwong នៅភូមិ Kiriwong ឃុំ Kamlon ស្រុក Lansaka ខេត្ត Nakhon Si Thammarat។
តាមការបញ្ជាក់សមត្ថកិច្ចថៃ មូលហេតុឈានដល់ការបាញ់សម្លាប់នេះគឺដោយសារជម្លោះបុគ្គល។ ដំបូងឡើយមនុស្សរបួសនៅកន្លែងកើតហេតុមានចំនួន៨នាក់ ប៉ុន្តែក្រោយមកស្លាប់ម្នាក់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើង២ថ្ងៃប៉ុណ្ណោះ ក្រោយហេតុការណ៍ខ្មាន់កាំភ្លើង បើកការបាញ់ប្រហារសម្លាប់រង្គាលនៅផ្សារ Or Tor Kor ក្នុងទីក្រុងបាងកក បណ្តាលឲ្យមនុស្សស្លាប់ចំនួន៦នាក់។
អ្នកនាំពាក្យប៉ូលិសក្រុងបាងកក Sayam Boonsom បានឲ្យដឹងថា ជនដៃដល់ឈ្មោះ ណយ អាយុ៦១ឆ្នាំ មកពីខេត្តនគររាជសីមា គឺជាអតីតអ្នកធ្វើការនៅផ្សារ Or Tor Kor ហើយមូលហេតុគឺដោយសារជម្លោះបុគ្គលដូចគ្នា។

ហេតុការណ៍ថ្មីៗជាបន្តបន្ទាប់នេះ បញ្ជាក់ថា ប្រទេសថៃកាន់តែអសន្តិសុខនិងវឹកវរ ប៉ុន្តែវាមិនមែនជារឿងចម្លែកទេព្រោះថា ប្រទេសនេះមានគោលនយោបាយគ្រប់គ្រងកាំភ្លើងដ៏ធូររលុងបំផុត ធ្វើឲ្យមនុស្សម្នាក់ៗមានលទ្ធភាពកាន់កាប់កាំភ្លើងដោយងាយស្រួល។
សូមជម្រាបថា ត្រឹមមួយឆ្នាំ២០២៤ ប្រទេសថៃកើតមានការបាញ់បោះសម្លាប់រង្គាលចំនួន៦លើក ដោយសម្លាប់មនុស្សសរុប១៩នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ដឹងមូលហេតុដែលខ្មាន់កាំភ្លើង បាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅ បាងកក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


