ព័ត៌មានអន្ដរជាតិ
កោះហាវ៉ៃ គេចផុតពីការបំផ្លាញធ្ងន់ធ្ងររបស់រលកដំបូងនៃរលកយក្សស៊ូណាមិ
រលកយក្សស៊ូណាមិបានមកដល់កោះហាវ៉ៃបន្ទាប់ពីការរញ្ជួយដីខ្លាំងបំផុតមិនធ្លាប់មានកម្រិត ៨.៨ រ៉ីចទ័រវាយប្រហារនៅឧបទ្វីប Kamchatka របស់រុស្ស៊ី តែកោះនេះបានជៀសផុតពីការខូចខាតធ្ងន់ធ្ងរនៅរលកដំបូង។ នេះបើយោងតាមការចេញផ្សាយរបស់ USA Today នៅថ្ងៃទី៣០ខែកក្កដានេះ។

ការរញ្ជួយដីនៅរុស្ស៊ីនេះបានបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិពាសពេញប៉ាស៊ីហ្វិក រួមទាំងតំបន់ឆ្នេរខាងលិចរបស់សហរដ្ឋអាមេរិក អាឡាស្កា ប្រទេសជប៉ុន និងនូវែលសេឡង់។
សម្រាប់នៅរដ្ឋហាវ៉ៃ អាជ្ញាធរភ័យខ្លាចរលកសមុទ្រអាចឡើងដល់កម្ពស់ជិត៣ម៉ែត្រជាង និងបានចេញបញ្ជាជម្លៀសជាបន្ទាន់សម្រាប់អ្នកនៅតំបន់ឆ្នេរ។ សំឡេងស៊ីរ៉ែនបានបន្លឺឡើងពាសពេញកោះនេះ ហើយអ្នកស្រុកបានឡើងទៅទីខ្ពស់ សាលារៀនបានលុបចោល ហើយក្រុមសង្គ្រោះបន្ទាន់ត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់។
ទោះយ៉ាងណាអភិបាលរដ្ឋហាវ៉ៃលោក Josh Greenបាននិយាយថា រលកដំបូងរបស់ស៊ូណាមិហាក់ដូចជាមានការបំផ្លិចបំផ្លាញតិចជាងការរំពឹងទុក និងមិនប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជននោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា គ្រោះថ្នាក់អាចមានរយៈពេលរាប់ម៉ោង ដោយសារធម្មជាតិនៃរលកយក្សស៊ូណាមិ ដែលជារលកជាច្រើនដែលអាចជន់លិចតំបន់ឆ្នេរសមុទ្រដែលមិនអាចទាយទុកជាមុនបាន។

ទន្ទឹមនឹងនេះ ការព្រមានអំពីរលកយក្សស៊ូណាមិត្រូវបានពង្រីកទៅផ្នែកខ្លះនៃរដ្ឋកាលីហ្វ័រញ៉ា និងអាឡាស្កា រួមទាំងមានការប្រកាសឲ្យប្រយ័ត្នចំពោះរដ្ឋ British Columbia, Washington និង Oregon ។ ទោះបីជាតំបន់ភាគច្រើនត្រូវបានគេរំពឹងថានឹងឃើញរលកទាបៗក៏ដោយ ក៏អាជ្ញាធរបានព្រមានអំពីគ្រោះថ្នាក់ និងបានជំរុញឱ្យប្រជាជនគេចចេញពីតំបន់ឆ្នេរសមុទ្រ ។
ខណៈនៅប្រទេសរុស្ស៊ីការខូចខាតត្រូវបានគេរាយការណ៍នៅ Kamchatka ប៉ុន្តែមិនមានអ្នករងរបួសធ្ងន់ធ្ងរទេ។ ការរញ្ជួយដីនេះមានជម្រៅរាក់ ជម្រៅត្រឹមតែ១៩គីឡូម៉ែត្រ ដែលបង្កើនសក្តានុពលរបស់វាក្នុងការបង្កឲ្យមានសកម្មភាពរលកយក្សស៊ូណាមិ ខណៈរុស្ស៊ីក៏បានជំរុញឱ្យមានការជម្លៀសខ្លួនពលរដ្ឋចេញពីសហគមន៍ឆ្នេរសមុទ្ររុស្ស៊ីផងដែរ។
ទោះបីកោះហាវ៉ៃបានជៀសផុតពីការខូចខាតយ៉ាងសំខាន់ ប៉ុន្តែគ្រោះមហន្តរាយនេះបង្ហាញអំពីភាពងាយរងគ្រោះរបស់តំបន់នានចំពោះការរញ្ជួយដីនៅប៉ាស៊ីហ្វិក។ អាជ្ញាធរនៅតែបន្តតាមដានស្ថានភាពយ៉ាងដិតដល់ និងបានជំរុញឲ្យសាធារណជនមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនបន្ថែមទៀត៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


