ជីវិតកម្សាន្ដ
Engfa បង្អួតសម្រស់ក្នុងឈុតប៊ីគីនី ចាយរាងសិចស៊ីជាងមុនទ្វេរដង
នៅថ្ងៃទី១១ ខែមករានេះ បវកញ្ញា Engfa Waraha បានបញ្ចេញនូវឈុតប៊ីគីនីប៉ុន្មានសន្លឹកអមដោយទេសភាពលើឆ្នេរសមុទ្រមួយកន្លែង ខណៈរូបភាពសិចស៊ីត្រូវបានកែសម្រួលជាមួយនឹងរូបថតសខ្មៅ ក្នុងពេលដែលនាងបានបញ្ចេញនូវស្ទីលដ៏ក្តៅគគុកបំផុតនាដើមឆ្នាំ២០២៤។

តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាងផ្ទាល់ ក្រោមឈ្មោះ Engfa Waraha បានបង្ហោះរូបភាពច្រើនសន្លឹកពណ៌សខ្មៅ។ ប៉ុន្តែបែរទាក់ទាញភ្នែកទស្សនិកជនជាច្រើន ចូលមកបញ្ចេញមតិបែបលេបខាយក្នុងន័យសរសើររាងរៅរបស់នាងថា ពួកគេចង់បានដងខ្លួនសិចស៊ីបែបនេះណាស់។
មិនត្រឹមប៉ុណ្ណឹងទេ សូម្បីតែមិត្តរួមអាជីពកម្សាន្តក៏មិនភ្លេចចូលមកបញ្ចេញមតិនិងចុច Like ពោលសរសើរសម្រស់ដល់ម្ចាស់តំណែងបវរកញ្ញា Miss Grand Thailand 2022 និងជាបវរកញ្ញារងលេខ១ Miss Grand International 2022 រូបនេះថា ថ្វីបើនាងគ្រងមកុដមកជាយូរឆ្នាំក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់នាងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្បីល្បាញខ្លាំង។ ជាពិសេសនោះទៀតសោត បើនិយាយពីសម្រស់កាន់តែហឹរញាក់ជាងមុនទ្វេរគុណ ដែលនេះហើយបង្ហាញថា ទ្ធិពលរបស់នាងពិតជាមិនធម្មតានោះទេក្នុងពិភពសិល្បៈថៃ។
យ៉ាងណាមិញ បន្ទាប់ពីឈ្នះមកុដឯក បវរកញ្ញា Engfa Waraha ម្ចាស់តំណែង Miss Grand Thailand 2023 ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនទាំងលើរូបសម្រស់ ភាពក្លាហាន ទំនុកចិត្ត និងសមត្ថភាពរបស់នាងកន្លងមក។
លើសពីនេះកាលពីពេលថ្មីៗនេះ Engfa Waraha បានចូលទៅ Live លក់ផលិតផលត្រឹមរយៈពេល១ម៉ោងប៉ុណ្ណោះ ប៉ុន្តែនាងអាចរកចំណូលបានជាង១លានបាត (២ម៉ឺន៨ពាន់ដុល្លារ) ឲ្យស្ថាប័ន Miss Grand ថៃ និងបានធ្វើឲ្យមេ MGI ញញឹមបិទមាត់មិនជិតនោះទេ។ ដែលនេះបង្ហាញថាមិនថាសម្រស់ ឥទ្ធិពល និងភាពសិចស៊ី បវកញ្ញាតែងស៊ីដាច់គេដោយយកចិត្តទស្សនិកជនបានយ៉ាងភ្លូកទឹកភ្លូកដី៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Nadech បញ្ចាក់យ៉ាងច្បាស់ ពីមូលហេតុមិនអាចរៀបការជាមួយ YaYa ក្នុងឆ្នាំ ២០២៤
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


