ព័ត៌មានជាតិ
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ប្រមាណ ២៧ សម្រេចលុបចោលបំណុលយោធិន
ឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាក្នុងការជួយសម្រួលបន្ទុកដល់យោធិនពលី យោធិនជួរមុខ និងក្រុមគ្រួសារ ជនភាសសឹក និងពលករចំណាកស្រុកពីប្រទេសថៃ សំដៅធ្វើយ៉ាងណាកុំឱ្យពួកគាត់មានក្តីបារម្ភនៃបញ្ហាសំណងកម្ចី គិតត្រឹមរសៀលថ្ងៃទី៣០ ខែកក្កដា នេះ មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងស្រុកសរុប ប្រមាណ ២៧ ស្ថាប័ន បានសម្រេចលុបចោលនូវបំណុលទាំងអស់របស់យោធិន។

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ បានចេញវិធានការណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលុបចោលឥណទានរហូតដល់ចំនួន ១០ លានរៀល របស់អតិថិជនជាកងទ័ពពិការនៅសមរភូមិបច្ចុប្បន្ន និងលុបចោលឥណទានរហូតដល់ចំនួន ៨០ លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី។
ក្នុងនោះធនាគារជាតិសម្រេចឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលើកលែងរាល់កម្រៃ និងការផាកពិន័យ ពាក់ព័ន្ធនឹងឥណទានរយៈពេល ៦ ខែ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ដល់អតិថិជនជាយោធិន ដែលធ្វើប្រតិបត្តិការផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។

លើកលែងការទូទាត់សងប្រាក់ និងពន្យាពេលទូទាត់សងប្រាក់ដើម រយៈពេល ៦ ខែ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ។
ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានសម្រេចលុបចោលបំណុលយោធិន និងអ្នកពលីនៅសមរភូមិទាំង ២៤ រួមមាន៖
១. ធនាគារ វីង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ បានសម្រេចលុបចោលបំណុលទាំងស្រុង(១០០%) ជូនដល់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនបានពលី ឬពិការ ក្នុងកិច្ចបំពេញប្រតិបត្តិការដោយផ្ទាល់ អំឡុងពេលជម្លោះព្រំដែនកម្ពុជា–ថៃ។ ដោយឡែកសម្រាប់យោធិនដែលបានរងរបួស ធនាគារ វីង សម្រេចលុបចោលបំណុល ៧៥%។ ក្រុមការងារធនាគារ វីង នឹងធ្វើការដោយផ្ទាល់ជាមួយក្រុមគ្រួសារយោធិន ដើម្បីដោះស្រាយបញ្ហានេះឱ្យបានឆាប់បំផុត។

២. ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី៣០ ខែកក្កដា នេះ បានប្រកាសលុបបំណុលទាំងស្រុងជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ព្រមទាំងយោធិនរងរបួសធ្លាក់ខ្លួនពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
៣. ធនាគារកាណាឌីយ៉ា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ បានសម្រេចលុបបំណុលជូន យោធិនពលី ១០០% យោធិនពិការ ១០០% និងយោធិនរបួស ៨០% ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
៤. នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ ធនាគារប្រៃសនីយ៍កម្ពុជា បានសម្រេចលុបបំណុលជូនយោធិនពលី ១០០% យោធិនពិការ ១០០% និងយោធិនរបួស ១០ លានរៀល និង/ឬរហូតដល់ ៨០% នៃបំណុលសរុប ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
៥. ធនាគារពាណិជ្ជកម្មក្រៅប្រទេស FTB នៅថ្ងៃទី៣០ ខែកក្កដា បានប្រកាសលុបចោលឥណទានទាំងស្រុងជូនដល់យោធិនពលីជីវិត អ្នករួមខ្ចី ព្រមទាំងយោធិនពិការ និងរបួស ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
៦. នៅថ្ងៃទី៣០ ខែកក្កដា នេះ ធនាគារវឌ្ឍនៈ បានប្រកាសលុបចោលបំណុលទាំងស្រុងជូនដល់យោធិនពលីជីវិត អ្នករួមខ្ចី ព្រមទាំងយោធិនពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
៧. ធនាគារខេប៊ីប្រាសាក់ ម.ក នៅថ្ងៃទី៣០ ខែកក្កដា នេះ បានប្រកាសលុបចោលបំណុលទាំងស្រុងជូនដល់យោធិនពលីជីវិត អ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។

៨. នៅថ្ងៃទី៣០ ខែកក្កដា នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានប្រកាសលុបចោលបំណុលទាំងស្រុងជូនដល់យោធិនពលីជីវិត ឬអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
៩. ធនាគារអេចអេច (ខេមបូឌា) ម.ក នៅថ្ងៃទី៣០ ខែកក្កដានេះ បានប្រកាសលុបចោលបំណុលទាំងស្រុងជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
១០. នៅថ្ងៃទី៣០ ខែកក្កដា នេះ ធនាគារ ជីប ម៉ុង បានសម្រេចលុបចោលបំណុលទាំងស្រុង ព្រមទាំងឧបត្ថម្ភប្រាក់បន្ថែម ជូនចំពោះយោធិនពលីជីវិត និងយោធិនពិការ ដែលបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។ ក្នុងរួមមាន ១.ឧបត្ថមបន្ថែមជូន យោធិនពលី ចំនួន ២០ លានរៀល, ២. ឧបត្ថមបន្ថែមជូន យោធិនរងរបួសធ្ងន់ ចំនួន ១០ លានរៀល និងទី៣. ឧបត្ថមបន្ថែមជូន យោធិនរងរបួសស្រាល ចំនួន ២ លានរៀល។
១១. ធនាគារ អេស៊ីលីដា ភីអិលស៊ី ( ACLEDA Bank Plc.) បានសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
១២. នៅថ្ងៃទី៣០ ខែកក្កដា ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សម្រេចលុបចោលបំណុលជូនដល់យោធិនដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិ។
១៣.នៅថ្ងៃទី៣០ ខែកក្កដាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី សម្រេចលុបចោលបំណុលទាំងស្រុង(១០០%) ជូនទៅដល់យោធិនពលី និងអ្នករួមខ្ចី ដែលបានចូលរួមប្រតិបត្តិការសមរភូមិដើម្បីការពារបូរណភាពទឹកដីកម្ពុជា ។

១៤. នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួមគ្នា ដើម្បីគោរពដល់ការលះបង់ និងវីរៈភាព ក៏ដូចជាការជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹងលុបចោលកម្ចី ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា ដើម្បីជាការដឹងគុណដ៏ជ្រាលជ្រៅ និងការគោរពកោតសរសើរចំពោះវីរៈកងទ័ពគ្រប់រូបដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ។
១៥. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សម្រេចលុបចោលឥណទានទាំងអស់ ជូនដល់អតិថិជន ឬគ្រួសារអតិថិជនដែលជាយោធិនពលី ឬពិការ និងអតិថិជន ឬអ្នករួមខ្ចី ដែលជាជនភៀសសឹកទទួលមរណៈភាព ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។
១៦. ធនាគារ ព្រីនស៍ នឹងលុបចោលបំណុលទាំងស្រុង សម្រាប់ក្រុមគ្រួសារ ឬអ្នករួមខ្ចីរបស់យោធិនពលីជីវិតក្នុងបេសកកម្ម។ បន្ថែមលើសពីនេះធនាគារ ព្រីនស៍ នឹងអនុវត្តតាមការណែនាំផ្សេងៗ ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ តាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងពិចារណាជំនួយបន្ថែម សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងវិលត្រឡប់មកពីប្រទេសថៃ និងយោធិនជួរមុខ ផ្អែកលើសមត្ថភាពហិរញ្ញវត្ថុរបស់ធនាគារ។
១៧. ធនាគារជាតិ ធនាគារ អេស ប៊ី អាយ លី ហួរ សហការជាមួយ ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ប្រកាសលុបចោលបំណុល ទាំងស្រុងជូនយោធិនពលីជីវិតដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា និងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ៤ លានរៀល ដល់យោធិនពលី និងប្រកាសលុបបំណុល ១០លានរៀល ចំពោះ យោធិនរបួស ដើម្បីជាការជួយសម្រាលបន្ទុកដល់ក្រុមគ្រួសារ ដែលទទួល រងផលប៉ះពាល់ទាំងនេះ។
១៨. ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ABA បានប្រកាសលុបចោលបំណុលទាំងស្រុងជូនដល់ យោធិនពលីជីវិត និងយោធិនពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
១៩. ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) (SME Bank) បានសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ឬពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
២០. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន អ៊ីស្ត គ្រុប បានប្រកាសសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
២១. គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានប្រកាសសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ឬពិការ និងយោធិនរបួស ១០ លានរៀល និង/ឬរហូតដល់ ៨០% នៃបំណុលសរុប ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
២២. ធនាគារឯកទេស ដូនពេញ ម.ក បានប្រកាសលុបបំណុល ១០០% ជូនយោធិនពលី និងពិការអចិន្ត្រៃយ៍ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
២៣. ធនាគារ ហត្ថា ក៏បានប្រកាសសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ឬពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
២៤. អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ឬពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។

២៥.គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី តាមសេចក្តីអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងធនាគារជាតិ នៃកម្ពុជា ក៏ដូចជាដើម្បីសម្របសម្រួល និងជាការថ្លែងអំណរគុណចំពោះយោធិនដែលបានចូលរួមប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយសារជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ គ្រឹះស្ថានសម្រេចលុបបំណុលទាំងស្រុង ១០០% ជូនដល់យោធិនពលីជីវិត និង ១០លានរៀល ឬរហូតដល់ ៥០% ជូនដល់ យោធិនពិការ និងរងរបួស។ គ្រឹះស្ថាននឹងបំពេញការងារនេះជូន អតិថិជនអោយបានឆាប់រហ័សបំផុត។
២៦.ក្នុងស្មារតីជាតិខ្មែរតែមួយ និងគោរពដល់វិញ្ញាណក្ខន្ធវីរជនកងទ័ព ធនាគារ PPCBank ដើម្បីចូលរួមគាំទ្រ វិធានការជួយសម្រាលបន្ទុកដល់គ្រួសារយោធិនដែលបានពលីជីវិត ក្នុងជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ ធនាគារ PPCBank សម្រេចអនុវត្ត ការលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី។
២៧. ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក នឹងលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
ជាមួយគ្នានេះ លោក តូច ចៅចេក ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា (ABC) បានថ្លែងប្រាប់ កម្ពុជាថ្មី ថា សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ (ធនាគារ និងមីក្រូហិរញ្ញវត្ថុ) បានកំពុងធ្វើការសហការគ្នាឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាក្នុងការជួយសម្រួលបន្ទុកដល់យោធិនពលី យោធិនជួរមុខ និងក្រុមគ្រួសារ ជនភាសសឹក និងពលករចំណាកស្រុកពីប្រទេសថៃ។
លោក បានអះអាងថា «សមាគមយើងកំពុងតែរៀបចំយន្តការឆ្លើយតបនានា ទៅនឹងការអំពាវនាវពីសំណាកសម្តេចធិបតី និងធនាគារជាតិនៃកម្ពុជាដើម្បីសម្រួលបន្ទុកហិរញ្ញវត្ថុដល់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ។ ជាមួយគ្នានេះដែរ យើងក៏កំពុងរៀបចំយន្តការនៃការជួយសម្រួលដល់ពលករយើងដែលមកពីប្រទេសថៃផងដែរ។ យើងនឹងព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីគាំទ្រដល់យោធិនជួរមុខ និងក្រុមគ្រួសារ និងពលករយើងពីថៃតាមយន្តការពិសេសនានាដែលកំពុងរៀបចំ»៕
ដោយ៖ ឌិន ថារី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


