កីឡា
នេះក្រុមលំដាប់កំពូល ៤ ត្រូវ ប៉ះ កម្ពុជាក្នុងពាន SEA V. League ឆ្នាំ២០២៥
ពានរង្វាន់បាល់ទះកម្រិតទី១ប្រចាំតំបន់អាស៊ាន SEA V. League ឆ្នាំ ២០២៥ នឹងចាប់ផ្តើមនៅខែកក្កដា ខាងមុខនេះហើយដោយមានក្រុមលំដាប់កំពូលទាំង៥។

យោងតាមផេក Volleytrails បានបង្ហាញថា ក្រុមបាល់ទះជម្រើសជាតិចំនួន ៥ ដែលត្រូវប្រកួតពាន SEA V. League ឆ្នាំ២០២៥ គឺ ហ្វីលីពីន ថៃ ឥណ្ឌូណេស៊ី វៀតណាម និង កម្ពុជា។ កម្ពុជាបានឡើងមកកាន់ពានកម្រិតទី១នេះ ក្នុងនាមជាម្ចាស់ជើងឯកពានកម្រិតទី២ SEA V. League Challenge កាលពីឆ្នាំ២០២៤ ខណៈ ៤ ក្រុមផ្សេងទៀត គឺជាក្រុមដែលមានតារាងចំណាត់ថ្នាក់ខ្ពស់ប្រចាំតំបន់។

តាមការគ្រោងទុក ពានរង្វាន់ SEA V. League មាន ២ ដំណាក់កាល។ ដំណាក់កាលទី១ ចាប់ពីថ្ងៃទី ១១ ដល់ ទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ ប្រកួតនៅប្រទេស ហ្វីលីពីន និងដំណាក់កាលទី២ ចាប់ពីថ្ងៃទី ១៨ ដល់ទី ២០ ខែកក្កដា ឆ្នាំ២០២៥ ប្រកួតនៅប្រទេសឥណ្ឌូណេស៊ី។

ក្រុមបាល់ទះជម្រើសជាតិ ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ និង វៀតណាម សុទ្ធតែបានចូលរួមប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ី AVC Men’s Nations Cup ឆ្នាំ២០២៥ ហើយ ថៃ និង ហ្វីលីពីន បានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល ខណៈ ឥណ្ឌូណេស៊ី និង វៀតណាម បានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ។

ចំណែកក្រុមបាល់ទះជម្រើសជាតិកម្ពុជាមិនមានកម្មវិធីប្រកួតអន្តរជាតិឡើយដោយកំពុងហ្វឹកហាត់។ យ៉ាងណា កាលពីថ្ងៃទី២២ ខែមិថុនានេះ ក្រុមវិសាខា ដែលភាគច្រើនជាកីឡាករជម្រើសជាតិកម្ពុជា បានប្រកួតមិត្តភាពជាមួយក្រុមវៀតណាម Cong An Hochi Minh ដែលប្រៀបដូចជាកម្តៅសាច់ដុំរបស់ក្រុមជម្រើសជាតិកម្ពុជា៕

អត្ថបទ៖ វីរបុត្រ
ប្រភពរូបថត៖ AVC & SAVA

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ