កីឡា
ក្រុមតាកែវ របស់ គួន ម៉ុម ប៉ះ កំពង់ស្ពឺ ពានសម្តេចក្រឡាហោម ស ខេង វគ្គចាញ់ធ្លាក់
ក្រុមបាល់ទះខេត្តកែវ ត្រូវប៉ះក្រុមខេត្តកំពង់ស្ពឺ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤ បន្ទាប់ពីចប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្រោយដំណើរការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលតាំងពីថ្ងៃទី៩ ខែធ្នូ ពេលនេះរកឃើញក្រុមឡើងវគ្គ១៦ក្រុមចុងក្រោយ និងរកឃើញក្រុមត្រូវប៉ះគ្នាក្នុងវគ្គចាញ់ធ្លាក់ ឈ្នះឡើងវគ្គបន្ត។ ក្រុមនគរបាលខេត្តតាកែវជាក្រុមគួរឲ្យចាប់អារម្មណ៍មួយដែលមានតារាឆ្នើម គួន ម៉ុម និង ផល រតនៈ ព្រមទាំងមានកីឡាករបរទេសជាប្រធានក្រុមបាល់ទះជម្រើសជាតិម៉ាឡេស៊ី។
ក្រុមខេត្តតាកែវត្រូវបានគេរំពឹងអាចធ្វើដំណើរទៅបានវែងឆ្ងាយក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៣។ ជាមួយគ្នានេះក៏មានក្រុមល្អៗជាច្រើនទៀតដែលរំពឹងបន្តដំណើរទៅមុខបានឆ្ងាយដូចជា ក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ក្រសួងមហាផ្ទៃ បញ្ជាការដ្ឋានអង្គរក្សទាំងពីរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមនគរបាលខេត្តព្រះសីហនុ និងក្រុមកងពលធំអន្តរាគមន៍លេខ៣ជាដើម។

ខាងក្រោមជាគូប្រកួតវគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤
- ក្រុមនគរបាលរាជធានីភ្នំពេញ vs ក្រុមនគរបាលខេត្តព្រះសីហនុ
- ក្រុមនគរបាលខេត្តមណ្ឌលគិរី vs សមាគមបាល់ទះក្រសួងមហាផ្ទៃ
- ក្រុមបញ្ជាការដ្ឋានអង្គរក្ស (A) vs ក្រុមនគរបាលខេត្តពោធិ៍សាត់
- ក្រុមនគរបាលខេត្តកណ្តាល vs ក្រុមបញ្ជាការដ្ឋានអង្គរក្ស (B)
- ក្រុមនគរបាលខេត្តស្វាយរៀង vs ក្រុមនគរបាលខេត្តឧត្តរមានជ័យ
- ក្រុមនគរបាលខេត្តកែប vs ក្រុមនគរបាលខេត្តសៀមរាប
- ក្រុមកងពលធំអន្តរាគមន៍លេខ៣ vs ក្រុមបាល់ទះវិសាខា (B)
- ក្រុមនគរបាលខេត្តកំពង់ស្ពឺ vs ក្រុមនគរបាលខេត្តតាកែវ
សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ខែធ្នូ ត្រូវសម្រាក បន្ទាប់ពីប្រកួតជាច្រើនថ្ងៃនៅវគ្គសន្សំពិន្ទុក្នុងពូល។ ការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


