កីឡា
ច្បាស់ហើយ! សួន ចាន់ណារ៉ូ បានបញ្ជាក់ពីរឿងវិលចូលជម្រើសជាតិ វិញ
អ្នកលើកបាល់ឆ្នើមសួន ចាន់ណារ៉ូ បានបញ្ជាក់ច្បាស់ៗអំពីពាក្យចចាមអារ៉ាម ដែលលេចឮគាត់នឹងត្រឡប់មកកាន់ក្រុមជម្រើសជាតិ កម្ពុជា វិញ។

នៅថ្ងៃ ចន្ទ ទី ១៩ ខែ ឧសភា ឆ្នាំ ២០២៥ នេះ អ្នកលើកបាល់វ័យ ៣០ ឆ្នាំ កម្ពស់ ១.៩០ ម៉ែត្របានបង្ហោះសារនៅលើបណ្តាញសង្គមមួយថា៖ «សង្ឃឹមថានឹងមានដំណឹងល្អជួបគ្នាឆាប់ៗពុកម៉ែបងប្អូន»។ តាមរយៈសារខ្លីនេះ បូករួមជាមួយវីដេអូការហ្វឹកហាត់មួយ ដែលគាត់បង្ហោះលើបណ្តាញសង្គម Tik Tok ផងនោះ បានធ្វើឱ្យអ្នកគាំទ្រសង្ស័យជាខ្លាំង ថាគាត់អាចនឹងត្រឡប់មកចូលរួមជាមួយជម្រើសជាតិ កម្ពុជា វិញ បន្ទាប់ពីប្រកាសចូលនិវត្តន៍កាលពីខែ តុលា ឆ្នាំ ២០២៤។
យ៉ាងណា បន្ទាប់ពីឆ្លើយឆ្លងតាមរយៈសារអេឡិចត្រូនិចជាមួយសារព័ត៌មាន «កម្ពុជាថ្មី» សួន ចាន់ណារ៉ូ បានបំភ្លឺថា «គាត់នឹងមិនត្រឡប់មកកាន់ក្រុមជម្រើសជាតិវិញទេ ហើយតាមរយៈការបង្ហោះសាររបស់គាត់ គឺក្នុងន័យផ្សេងប៉ុណ្ណោះ។ ចំណែកវីដេអូ នៅក្នុង Tik Tok គឺតាំងតែពីការប្រកួត SEA V League ឆ្នាំមុនមកម្ល៉េះ»។
គួរបញ្ជាក់ថា សួន ចាន់ណារ៉ូ គឺជាអ្នកលើកបាល់ដ៏ឆ្នើមបំផុតម្នាក់របស់ កម្ពុជា ក្នុងនោះរូបគេបានសាងស្នាដៃធំៗជាច្រើនជូនជម្រើសជាតិ កម្ពុជា ជាពិសេសគឺការឈ្នះមេដាយសំរិទ្ធកីឡាស៊ីហ្គេម ជាលើកដំបូង ឆ្នាំ២០២១ និងឈ្នះមេដាយប្រាក់កីឡាស៊ីហ្គេម ជាលើកដំបូង ឆ្នាំ២០២៣៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


