កីឡា
ក្រុមបាល់ទះជម្រើសជាតិកម្ពុជាកំពុងសម្ងំហ្វឹកហាត់បិទខ្ទប់ ត្រៀមពានអន្តរជាតិ
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានកំពុងសម្ងំហ្វឹកហាត់យ៉ាងតឹងតែងដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតព្រឹត្តិការណ៍អន្តរជាតិសំខាន់២ក្នុងឆ្នាំ២០២៥។

អ្នកគាំទ្រប្រហែលជាឆ្ងល់ពីក្រុមបាល់ទះជម្រើសជាតិកម្ពុជាមិនសូវមានសកម្មភាពផុលផុសដូចឆ្នាំមុនៗ។ ចន្លោះឆ្នាំ២០២៣ និង២០២៤ អ្នកគាំទ្របានចាប់អារម្មណ៍ខ្លាំងពីក្រុមបាល់ទះជម្រើសជាតិកម្ពុជាដែលធ្វើសកម្មភាពក្នុងការត្រៀមខ្លួនយ៉ាងល្អដូចជា ការប្រកួតមិត្តភាពជាមួយក្រុមមកពីប្រទេសចិន គុយបា និងបារាំងជាដើម។ ជាមួយគ្នានេះក៏មានសកម្មភាពចេញទៅក្រៅប្រទេស និងចាប់ដៃគូផ្សេងៗ។
តាមការត្រៀមខ្លួនបានយ៉ាងល្អទាំងនោះហើយបានជំរុញឲ្យក្រុមបាល់ទះជម្រើសជាតិកម្ពុជាទទួលបានលទ្ធផលល្អក្នុងការប្រកួតកីឡាស៊ីហ្គេម និងការប្រកួត SEA V. League Challenge ហើយនៅឆ្នាំ២០២៥ ត្រូវប្រកួតពាន SEA V. League ដែលជាពានកម្រិតទី១ប្រចាំតំបន់អាស៊ាន និង កីឡាស៊ីហ្គេម នៅប្រទេសថៃ។

ទោះបីជាយ៉ាងណា ស្ទើរពាក់កណ្តាលឆ្នាំ២០២៥ហើយដែល ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានស្ងប់ស្ងាត់ក្នុងការធ្វើសកម្មភាព។ កីឡាករភាគច្រើនបានលេងឲ្យក្លិបរបស់ខ្លួនក្នុងពានរង្វាន់៧មករា និងតេជោលីគ កាលពីដើមឆ្នាំ២០២៥។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រាប់«កម្ពុជាថ្មី» ថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជាកំពុងហ្វឹកហាត់នៅក្នុងការបិទខ្ទប់។ ការហ្វឹកហាត់បិទខ្ទប់នេះតឹងតែងណាស់ ហើយកីឡាករត្រូវលះបង់ពេលវេលាពីក្រុមគ្រួសារដើម្បីចូលជំរំហ្វឹកហាត់។ កីឡាករមិនអាចចេញទៅណាមកណាបានឡើយ។

កាលពីប៉ុន្មានសប្តាហ៍មុន កីឡាករ វឿន វាសនា បានវិលត្រឡប់មកប្រទេសកម្ពុជា ហើយក៏ត្រូវបានគេដឹងពីការចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជាដែរ។
នៅចាំបានថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានហ្វឹកហាត់បិទខ្ទប់កាលពីឆ្នាំ២០២១ ដែលពេលនោះគឺជាពេលវិបត្តិកូវីដ-១៩។ ការហ្វឹកហាត់បិទខ្ទប់នោះហើយដែលជំរុញឲ្យក្រុមកម្ពុជាបានបង្កើតកំណត់ត្រាថ្មីក្នុងការយកឈ្នះថៃ ហើយបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រមទាំងទទួលបានមេដាយសំរិទ្ធពីកីឡាស៊ីហ្គេម ជាលើកដំបូងនៅប្រទេសវៀតណាម។

ក្រោយមក ក្រុមកម្ពុជាធ្វើបានល្អទៀតដោយបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងទទួលបានមេដាយប្រាក់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ហើយឆ្នាំ២០២៤ បានឈ្នះជើងឯក SEA V. League Challenge ដើម្បីទទួលបានកៅអីឡើងទៅប្រកួតពានអាស៊ានកម្រិតទី១គឺ SEA V. League។
សម្រាប់កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ក្រុមបាល់ទះកម្ពុជាបានដាក់គោលដៅឡើងវគ្គផ្តាច់ព្រ័ត្រ និងដណ្តើមមេដាយមាស ស្របពេលអ្នកឧកញ៉ា លាង ម៉េង បានប្រកាសផ្តល់រង្វាន់ជាមេដាយមាសសុទ្ធ២គីឡូក្រាមដល់ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប្រសិនបើឈ្នះមេដាយមាសស៊ីហ្គេម៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៥ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា