កីឡា
សួន ចាន់ណារ៉ូ ថា យុវជនវិសាខាកាន់តែល្អ បើមានឱកាសបង្ហាញសមត្ថភាពច្រើន
អ្នកប៉ះសេឆ្នើម សួន ចាន់ណារ៉ូ ជាអតីតកីឡាករក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានមើលឃើញពីការអភិវឌ្ឍរបស់ក្លិបបាល់ទះវិសាខា លើថ្នាលយុវជនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយពិតជាទទួលបានផលល្អខ្លាំងមែនទែន។

កីឡាករ សួន ចាន់ណារ៉ូ បានប្រាប់«កម្ពុជាថ្មី» ៖«ខ្ញុំឃើញមួយរយៈនេះថ្នាលយុវជនវិសាខា ពួកគាត់ប្លែកមែនទែនក្នុងការលោតម៉ាត់ផ្ដាច់ ការចាប់សេវា និងការធ្វើរនាំង ប៉ុន្តែនៅស្ទើរឆន្ទៈ និងបទពិសោធ។ ពួកគាត់អត់ធ្លាប់ប្រកួតក្រៅប្រទេស ឬការបង្ហាញខ្លួនក្នុងពានរង្វាន់ធំៗច្រើនទេ។ ប្រសិនបើមានការប្រកួតច្រើនសម្រាប់ថ្នាលយុវជនវិសាខា ខ្ញុំគិតថា ពួកគាត់នឹងកាន់តែអស្ចារ្យ»។
កាលពីពេលថ្មីៗនេះ ការប្រកួតពានរង្វាន់ឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ដើម្បីអបអរសារទរទិវាជ័យជម្នះ ៧មករា ក្លិបវិសាខាបានឈ្នះជើងឯក។ ការប្រកួតនោះ ពួកគេបានផ្ដល់ឱកាសដល់យុវជនឲ្យចូលរួមជាមួយរៀងច្បង ហើយពួកគេពិតជាបង្ហាញសមត្ថភាពបានល្អ។ ជាក់ស្តែង កីឡាករ ណែក ផានិត ជាអ្នកប៉ះសេ និងកីឡាករ លឹម ចិត្រ្តា ពិតជាធ្វើបានល្អមែនទែន។

វិស័យបាល់ទះនៅកម្ពុជា កាន់បោះជំហានទៅយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ជាពិសេសបានផលិតធនធានកីឡាករល្អៗជាច្រើន។ ក្នុងព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០២៥ អតីតកីឡាករបាល់ទះក្រុមជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ បានមើលឃើញថា កម្ពុជានឹងបន្ដធ្វើល្អ ដោយសារពេលនេះកម្ពុជាមានកីឡាករវ័យក្មេងច្រើនដែលមានសមត្ថភាពដូចជា កីឡាករ ធី ម៉េងហួង, មឿន ម៉េងឡាយ និង កែវ ស្រេងលីហួរ បូកផ្សំនឹងរៀមច្បងដែលមានបទពិសោធច្រើន។
បន្ទាប់ពីចូលនិវត្ដន៍ពីក្រុមជម្រើសជាតិ សួន ចាន់ណារ៉ូ បានសម្លឹងឃើញកីឡាករវ័យ កែវ ស្រេងលីហួរ ស័ក្តិសមជាងគេក្នងការស្នងតំណែងរបស់ខ្លួន៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


