សេដ្ឋកិច្ច
ពីបុគ្គលិកអង្គការមកក្លាយជាសហគ្រិនស្រ្ដីខ្មែរដំបូងគេ ច្នៃចេកណាំវ៉ាចេញជាម្សៅកញ្ចប់លក់លើទីផ្សារក្នុងស្រុកនិងនាំចេញ
ស្ថិតក្នុងវ័យ ៤០ឆ្នាំ អ្នកស្រី សេង សំណាង ជាអ្នកបាត់ដំបងដំបូងគេបង្អស់ ដែលមានគំនិតច្នៃប្រឌិតខ្ពស់ ដោយយកចេកណាំវ៉ាទិញតាមចម្ការរបស់កសិករ ផលិតជាចេញជាម្សៅកញ្ចប់លក់បានជាង ៣០០០ប្រអប់ ក្នុងមួយខែដាក់លក់មិនត្រឹមតែទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែផលិតផលរបស់អ្នកស្រីក៏ត្រូវបានធ្វើការនាំចេញមួយចំនួនផងដែរ។

ជាម្ចាស់សិប្បកម្ម អឹមអិលអេក អ្នកស្រី សេង សំណាង បានប្រាប់ កម្ពុជាថ្មី ថា សហគ្រាសផលិតម្សៅចេក និងម្សៅផ្លែឈើ របស់អ្នកស្រី បានបើកដំណើរការតាំងពីឆ្នាំ ២០២១ មកម្ល៉េះ ពោលគឺចាប់តាំងពីប្រទេសកម្ពុជាកំពុងតែជួបនូវវិបត្តិជំងឺកូវីដ-១៩ ដែលកាលនោះ អ្នកស្រី បានផលិតម្សៅចេញពីផ្លែឈើជាច្រើនមុខមានដូចជា៖ ម្សៅចេកណាំវ៉ា ម្សៅខ្ញី និងម្សៅដែលផលិតចេញពីផ្លែជាច្រើនមុខទៀត សម្រាប់ចែកចាយ និងដាក់លក់តាមបណ្ដាខេត្តមួយចំនួន ក្នុងទីផ្សារប្រទេសកម្ពុជា ពិសេសគឺខេត្តបាត់ដំបង។

ជាអតីតបុគ្គលិកអប់រំ នៃអង្គការក្រៅរដ្ឋាភិបាលមួយ អ្នកស្រី សេង សំណាង បានវិវត្តិខ្លួនយ៉ាងឆាប់រហ័ស ដោយបានដឹកនាំ និងពង្រីកសហគ្រាសរបស់អ្នកស្រី ពីសិប្បកម្មលក្ខណៈគ្រួសារ មកជាសហគ្រាសខ្នាតមធ្យម ដែលមានបុគ្គលិក និងនិស្សិតហាត់ការផ្នែកគីមីចំណីអាហារ ប្រមាណជាង ២៤នាក់ ដែលកំពុងជួយការងារ ក្នុងសហគ្រាស ជារៀងរាល់ថ្ងៃ។

អ្នកស្រី សេង សំណាង បន្ថែមទៀតថា មូលហេតុចម្បងដែលអ្នកស្រី បង្កើតសហគ្រាសនេះឡើង ដោយសារតែ អ្នកស្រី ចង់ជួយឱ្យផលិតផលកសិកម្មរបស់ខ្មែរ មានតម្រូវការទីផ្សារខ្ពស់ និងមួយចំណែកទៀតនោះ អ្នកស្រី ក៏ចង់បង្កើតការងារឱ្យសិស្ស-និស្សិត និងអ្នករស់នៅក្នុងសហគមន៍ បានមានការងារធ្វើនិងស្វែងរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ផងដែរ។

ម្ចាស់សហគ្រាសរូបនេះ បានប្រាប់ឱ្យដឹងទៀតថា សម្រាប់ទីផ្សារម្សៅចេកនាពេលបច្ចុប្បន្ននេះ កំពុងទទួលបានទីផ្សារយ៉ាងខ្លាំងពីសំណាក់អតិថិជនខ្មែរទាំងក្នុង និងក្រៅប្រទេស តែងតែនិយមទិញម្សៅចេក និងម្សៅផ្លែឈើពីសហគ្រាស ទៅបរិភោគ និងលក់បន្ដ ជារៀងរាល់ថ្ងៃ។ សម្រាប់តម្លៃវិញ ម្សៅចេក ដែលផលិតលក់ចេញទៅកាន់ទីផ្សារប្រមាណ ១០ដុល្លារ ក្នុងមួយប្រអប់ ដែលក្នុងនោះមាន២០កញ្ចប់តូចៗ ផ្សេងទៀត។

អ្នកស្រី សេង សំណាង បន្ថែមថា សម្រាប់ម្សៅចេកនេះ វាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពមនុស្សទូទៅ ដោយការផលិតគ្មានសារធាតុរក្សាទុក និងបានជួយដល់ការព្យាបាលជំងឺក្រពះ ផ្តល់វីតាមីនដល់សុខភាពអ្នកបរិភោគ។

អ្នកស្រី បានបញ្ជាក់ទៀតថា មួយរយៈចុងក្រោយនេះ សហគ្រាសអ្នកស្រី កំពុងតែបានសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាផលិតម្សៅចេក និងម្សៅផ្លែឈើ អាចរក្សាទុកបានយូរ សម្រាប់ដាក់លក់គ្រប់បណ្ដារាជធានី-ខេត្ត និងនៅតាមផ្សារទំនើបមួយចំនួនក្នុងប្រទេសកម្ពុជា នាថ្ងៃខាងមុខនេះផងដែរ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


