ព័ត៌មានជាតិ
រមណីយដ្ឋានភ្នំសំពៅ គ្រោងសាងសង់សួនកម្សាន្តបន្ថែម និងចំណតរថយន្ត ក្រោយក្លាយជាគោលដៅទេសចរចម្រុះជាតិសាសន៍
ក្រោយរមណីយដ្ឋានភ្នំសំពៅបានសាងសង់កែលម្អជាបន្តបន្ទាប់ ភ្ញៀវចូលមកកម្សាន្ត ទាំងជាតិ និងអន្តរជាតិ បានកើនឡើងជាបន្តបន្ទាប់ក្នុងមួយថ្ងៃៗ។
រមណីយដ្ឋានភ្នំសំពៅមាន២គោលដៅ ដែលភ្ញៀវជាតិ និងអន្តរជាតិចូលចិត្តមកទស្សនាកម្សាន្ត ក្នុងនោះមាន ទស្សនាហ្វូងសត្វប្រចៀវនៅពេលល្ងាច និងដើរកម្សាន្តនៅតាមសួនច្បារ និងឡើងទៅទស្សនាកម្សាន្តគ្រប់ល្អាងនៅលើភ្នំផង។

អ្នកស្រី សួន ថាន ជាភ្ញៀវទេសចរក្នុងស្រុក មានទីលំនៅក្នុងឃុំគា ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបងបានលើកឡើងថា ភ្នំសំពៅពេលនេះមិនដូចពេលមុននោះទេ គឺមានការវិវឌ្ឍន៍ច្រើនណាស់ ខណះកាលគ្រាមុនអ្នកស្រីឡើងទៅវត្តលើភ្នំស្ងាត់ជ្រងុំ ហើយតាមជើងភ្នំ មានសភាពអាប់អ៊ួរទៅដោយតូបលក់ដូរ និងអ្នកសុំទានយ៉ាងច្រើនគ្រប់ច្រកល្ហក។ តែពេលនេះអ្នកស្រីឃើញហើយរីករាយក្នុងចិត្តស្ទើរមិនចង់ឈានជើងចេញ។
អ្នកស្រីថា “កាលគ្រានោះខ្ញុំបារម្ភពីការទុកដាក់ម៉ូតូនៅខាក្រោម តែបើផ្ញើអ្នកលក់នៅតាមជើងភ្នំគេយកថ្លៃ ហើយបច្ចុប្បន្នមានការអភិវឌ្ឍន៍ក្នុងការកែច្នៃយ៉ាងស្អាតបែបនេះ ក៏ត្រូវតែមានសាងសង់កន្លែងផ្ញើរថយន្តនិង ម៉ូតូទើបប្រសើរ ព្រោះខ្ញុំឃើញមានរថយន្តភ្ញៀវច្រើនណាស់នៅចតពាសវាលពាលកាល”។
ចំណែកអ្នកស្រី វ័ណ្ណថា បានឲ្យដឹងដែរថា កាលពីក្នុងអំឡុងឆ្នាំ១៩៩៥ អ្នកស្រីបានទៅវត្តលើភ្នំជាញឹកញាប់ រហូតដល់អ្នកស្រី បានជួយផ្តួចផ្តើមនិងចូលជាថវិការតាមរយះថវិការម្តាយរបស់អ្នកស្រីនៅប្រទេសបារាំង ដើម្បីសាងសង់ព្រះអង្គធំមួយអង្គនៅលើកំពូលភ្នំផងដែរ។
អ្នកស្រីបន្តថា “កាលណោះទាំងជើងភ្នំ និងកំពូលភ្នំស្ងាត់ណាស់ ហើយមានមនុស្សតិចណាស់ ដែលឡើងទៅលើភ្នំ លុះពេលបានសាងសង់ព្រះអង្គធំ១អង្គបានរួចរាល់ ក៏មានមនុស្សម្នាឡើងទៅគោរពបានច្រើនគួសម”។

បើតាមមន្ត្រីរដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា បន្ទាប់ពីអនុវត្តគម្រោងសាងសង់កែលម្អក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ ដែលមានទីតាំងស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង ដែលសម្រេចបានសមិទ្ធផលជាច្រើននាពេលកន្លងមកនេះ គឺមានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានមកទស្ស នាកម្សាន្តសប្បាយរីករាយយ៉ាងច្រើនកុះករ ជារៀងរាល់ថ្ងៃ។
ដើម្បីឆ្លើយតបនិងកំណើនភ្ញៀវទេសចរ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ លោក សុខ លូ អភិបាល នៃគណះអភិខេត្តបា នដឹកនាំក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធផ្សេងទៀត ចុះត្រួតពិនិត្យទីតាំងបរិវេណជើងភ្នំសំពៅ និងបន្តពិនិត្យស្ថានភាពនិង សណ្តាប់ធ្នាប់នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ ដើម្បីរៀបចំពង្រឹងសន្តិសុខ គ្រប់គ្រងសណ្តាប់ធ្នាប់ និង របៀបរៀបរយ ទៅលើការលក់ដូរ ការរៀបចំពង្រីកផ្លូវ រៀបចំតុបតែងលម្អរ សាងសង់សួនច្បារបន្ថែម និងរៀបចំឱ្យមានចំណតរថយន្តជាដើម ដើម្បីអភិវឌ្ឍតំបន់នេះក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយក្នុងខេត្តអាចផ្តល់ផលប្រយោជន៍ ជួយលើកកម្ពស់សេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងបានកាន់តែល្អប្រសើរ និងយូរអង្វែង។
លោក ហម អរុណ អនុប្រធាននៃមន្ទីរទេសចរណ៍បាត់ដំបងបានឲ្យដឹងថា តាមរយះការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរួមនិងភ្ញៀវ ជាតិនិងអន្តរជាតិដែលបានមកទស្សនាកម្សាន្តហ្វូងសត្វប្រចៀវកាន់តែមានចំនួនច្រើនក្នុងមួយថ្ងៃៗរដ្ឋបាលខេត្តគ្រោងនឹងសាងសង់សួនកម្សាន្តបន្ថែម ក្នុងនោះក៏មានសាងសង់ចំណតរថយន្តផងដែរ ងាយស្រួលសម្រាប់ភ្ញៀវមកកម្សាន្តឲ្យមានភាពកក់ក្តៅ និងមានទំនុកចិត្តខ្ពស់លើទ្រព្យសម្បត្តិរបស់ពួកគេ៕
អត្ថបទ÷សៅ សារិទ្ធ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ម៉ោង ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់