ព័ត៌មានជាតិ
រមណីយដ្ឋានកំពង់ទូក ស្រុកសំឡូត ហាក់ស្ងប់ស្ងាត់ភ្ញៀវទេសចរ
កំពង់ទូក គឺជាឈ្មោះរមណីយដ្ឋានធម្មជាតិមួយកន្លែង ស្ថិតក្នុងជ្រលងព្រៃព្រឹក្សា និងជួរភ្នំ ដែលមើលទៅមានពណ៌ខៀវស្រងាត់ និងទឹកហូរថ្លាឆ្វង់ កាត់ដុំសិលារាប់មិនអស់ ហើយកន្លងមកនៅទីនេះមានភ្ញៀវទេសចរជាតិចេញចូលឥតដាច់ ពិសេសថ្ងៃបុណ្យ និងថ្ងៃសៅរ៍-អាទិត្យ។

រមណីយដ្ឋានបែបធម្មជាតិកំពង់ទូក ស្ថិតក្នុងឃុំមានជ័យ ស្រុកសំឡូត ដែលមានចម្ងាយ ៨៣ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង។ បើគេធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ ឆ្ពោះទៅទិសខាងលិចកាត់តាមស្រុករតនៈមណ្ឌល ហើយបត់ឆ្វេងត្រង់រង្វង់មូលភ្ជាវ ឆ្លងកាត់តាមស្ពានដងទង់ រហូតដល់ផ្សាររ៉ែដែក ទើបបត់ស្ដាំឆ្ពោះទៅកាន់ទីរួមស្រុកសំឡូតចាស់ នោះនឹងឃើញមានស្លាកយីហោធំៗ បញ្ជាក់ថា “រមណីយដ្ឋានកំពង់ទូក” ដែលនៅទីនោះមានទឹកហូរកាត់ថ្មដាថ្លាយង់ ពួនសម្ងំក្នុងជ្រលងបព្វតា។

ប្រជាពលរដ្ឋមួយចំនួន ដែលប្រកបមុខរបរលក់ចំណីអាហារ និងភេសជ្ជៈនៅក្នុងតំបន់នោះបានលើកឡើងថា បច្ចុប្បន្នភ្ញៀវទេសចរមានការថយចុះមួយរយៈចុងក្រោយនេះ ទំនងមកពីអាកាសធាតុក៏មិនដឹង ព្រោះប៉ុន្មានខែចុងក្រោយនេះអាកាសធាតុក្តៅខ្លាំងពេក ដែលមនុស្សម្នាមិនចង់ធ្វើដំណើរចេញទៅណាឡើយ។

អ្នកស្រី ម៉ៅ ចាន់ណា ដែលលក់ដូរចំណីអាហារបន្តិចបន្តួចនៅទីនោះបានត្អូញត្អែរថា សព្វថ្ងៃលក់អ្វីក៏មិនដាច់ដែរ ដោយសារតែភ្ញៀវទេសចរមានការធ្លាក់ចុះនៅមួយរយៈចុងក្រោយនេះ។
អ្នកស្រី បានសង្កត់ធ្ងន់ថា ទេសភាពនៅទីនេះស្រស់ស្អាតមែនទែន គួរតែមានភ្ញៀវទេសចរមកលេងច្រើន ប៉ុន្តែជួនកាលអាចមកពីអាកាសធាតុផង ហើយទឹកក្នុងស្ទឹងក៏មានតិច ដូច្នេះម្នាក់ៗ មិនមានអារម្មណ៍ចង់លេងទឹកនោះទេ ដោយសារអាកាសធាតុក្តៅ ទឹកស្ទឹងក៏ក្តៅដែរ ដូច្នេះហើយបានជាភ្ញៀវមានការថយចុះបែបនេះ។
អ្នកស្រី សង្ឃឹមថា នៅរដូវវស្សាខាងមុខ អាចនឹងមានភ្ញៀវទេសចរចូលមកលេងច្រើនឡើងវិញ ព្រោះទឹកស្ទឹងអាចឡើងជាងធម្មតា៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២១ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


