ព័ត៌មានអន្ដរជាតិ
ថ្លៃចំណាយរបស់ជនបរទេសនៅថៃ សម្រាប់ការព្យាបាលកូវីដរយៈពេល ១ សប្ដាហ៍
បច្ចុប្បន្នការព្យាបាលជំងឺកូវីដនៅប្រទេសថៃមិនគិតថ្លៃសម្រាប់ពលរដ្ឋខ្លួននោះទេ (ចំពោះពេទ្យរដ្ឋ) ប៉ុន្តែចំពោះជនបរទេសដែលចូលនិវត្តន៍ឬធ្វើការនៅក្នុងប្រទេសថៃ នឹងត្រូវបង់ប្រាក់សម្រាប់ការធ្វើតេស្តនិងព្យាបាលទាំងនៅក្នុងមន្ទីរពេទ្យរដ្ឋឬមន្ទីរពេទ្យឯកជន។

ចំណែកតម្លៃនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋសម្រាប់ជនបរទេសគឺមានចន្លោះពី ៤,០០០ បាត (១២៩ ដុល្លារ) ទៅ ១០,០០០ បាត (៣២៣ ដុល្លារ) ក្នុងមួយយប់ អាស្រ័យលើកម្រិតនៃការថែទាំរបស់ក្រុមគ្រូពេទ្យ។ ហើយជនបរទេសត្រូវបង់ប្រាក់សរុប ១០០,០០០ បាត (៣,២៣២ ដុល្លារ) ក្នុងមួយសប្ដាហ៍ ។

ដោយឡែកសម្រាប់មន្ទីរពេទ្យឯកជនមួយចំនួន បានបង្កើតគ្លីនិកព្យាបាលរោគផ្លូវដង្ហើម (ARI Clinics) ដែលមានអាទិភាពលទ្ធផលតេស្តរហ័សក្នុងរយៈពេល ៦ ទៅ ១២ ម៉ោង ធៀបនឹងគ្លីនិកមិនមែន ARI បានចំណាយពេល ១២ ទៅ ៤៨ ម៉ោងទើបទទួលបានលទ្ធផល ។ ការចំណាយព្យាបាល ៦,៥០០បាត (២១០ ដុល្លារ) បើអ្នកជំងឺគ្រាន់តែចូលមន្ទីរពេទ្យដោយមិនមានរោគសញ្ញា ហើយស្នើសុំការធ្វើតេស្ត នោះអ្នកជំងឺនឹងត្រូវស្នើសុំឲ្យចំណាយថ្លៃធ្វើតេស្តដោយខ្លួនឯង។

ចំណែកនៅក្នុងមន្ទីរពេទ្យឯកជនខ្លះ ការប៉ាន់ប្រមាណខុសគ្នាអាស្រ័យលើថាតើអ្នកជំងឺត្រូវចូលក្នុងអង្គភាពថែទាំកម្រិតធ្ងន់ឬស្រាល ប៉ុន្តែបើតាមព័ត៌មានពីអ្នកនាំពាក្យមន្ទីរពេទ្យម្នាក់បានបង្ហាញថា ថ្លៃចំណាយអាចពី ៨០,០០០ បាត (២,៥៨៥ ដុល្លារ) ទៅ ៤០០,០០០ បាត (១២,៩២៩ ដុល្លារ) ក្នុងមួយថ្ងៃ ។ នោះគឺជាចំនួនទឹកប្រាក់ច្រើនសម្រាប់អ្នកចូលនិវត្តន៍ ឬប្រសិនបើអ្នកជំងឺទទួលរងនូវផលវិបាកផ្សេងទៀតដូចជា ជំងឺលើសឈាម មហារីកឬទឹកនោមផ្អែម ហើយសម្រាកព្យាបាលលើសពី ២ទៅ៤ សប្ដាហ៍ ថ្លៃព្យាបាលអាចលើសពី ២លានបាត (៦៤,៦៤១ ដុល្លារ) ឬទៅ ៣ លានបាត (៩៦,៩៦១ ដុល្លារ) ឯណោះ ។

ប៉ុន្តែបើសិនជនបរទេសមានបំណងស្នាក់នៅក្នុងប្រទេសថៃរយៈពេលយូរ ហើយមានការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ ថ្លៃចំណាយសម្រាប់អ្នកកំពុងសម្រាកព្យាបាលដែលមានស្ថានភាពមធ្យមគឺ ៣.២៥ លានបាត (១០០,០០០ ដុល្លារ) ក្នុងមនុស្សម្នាក់ដែលមានអាយុ ៦១ ទៅ ៦៥ ឆ្នាំ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ thaiexpathealth
ចុចអាន៖មិនធម្មតា! ថ្លៃចំណាយសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ ១៩ ក្នុងម្នាក់នៅអាមេរិក
ចុចអាន៖តម្លៃព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ មិនដូចអ្វីដែលបានបែកធ្លាយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ