Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី​គ្រោងសាងសង់របងតាមបណ្តោយ​​ព្រំដែន​​​ថៃ​

បានផុស

នៅ

រដ្ឋាភិបាលម៉ាឡេស៊ីកំពុងថ្លឹងថ្លែងពីលទ្ធភាពនៃការសាងសង់របងនៅតាមព្រំដែនរវាងរដ្ឋ Kelantan ម៉ាឡេស៊ីនិងខេត្ត Narathiwat របស់ថៃ ដើម្បីដោះស្រាយបញ្ហាសន្តិសុខឆ្លងដែនខុសច្បាប់ ជាពិសេសការជួញដូរគ្រឿងញៀនខុសច្បាប់។

(រូបភាព៖​ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Bangkok Post ​របស់ថៃ​ផ្សា​យ​នៅ​កាលពីថ្ងៃទី២០ខែមិថុនា​ឲ្យ​ដឹងថា អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ីលោក Shamsul Anuar Nasarah បានប្រកាសថា ការសាងសង់របង​ព្រំដែន​ក្នុងរដ្ឋ Kelantan គឺជាជម្រើសមួយក្នុងចំណោមជម្រើស​មួយ​ចំនួន​​ទៀត​​ដែលកំពុងត្រួតពិនិត្យ។ លើសពីនេះ វិធានការផ្សេងទៀតរួមមានការដំឡើងប្រព័ន្ធ​ការ​​មេរ៉ា​តាម​ដាន (CCTV) និងឧបករណ៍ឃ្លាំមើលកម្រិតខ្ពស់ផ្សេងទៀតក៏កំពុងពិចារណាផងដែរ។

គំនិតនេះទទួលការគាំទ្រពីការស្នើសុំជាផ្លូវការពីរដ្ឋបាល​របស់រដ្ឋ Kelantan ដោយជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធនៅទីក្រុង កូឡាឡាំពួរ ចាត់វិធានការកាន់តែម៉ឺងម៉ាត់។ គោលដៅ​ដែល​មន្ត្រី​និយាយ​គឺ​ធានា​ថា​ព្រំដែន​ជាតិ​មាន​សុវត្ថិភាព មាន​ការ​ត្រួត​ពិនិត្យ​បាន​ល្អ និង​មិន​ងាយ​រំលោភ​បំពាន។

រដ្ឋ Kelantan នៅជាប់ខេត្ត Narathiwat របស់ប្រទេសថៃ តាមដងទន្លេ Kolok ដែលជាផ្លូវដែលត្រូវបានប្រើប្រាស់ជាញឹកញាប់សម្រាប់ការរត់ពន្ធគ្រឿងញៀន និងជាផ្លូវរបស់ជនចំណាកស្រុកខុសច្បាប់។ អាជ្ញាធរមូលដ្ឋានម៉ាឡេស៊ីបានធ្វើយុទ្ធនាការជាយូរមកហើយ ដើម្បីពង្រឹងការអនុវត្តព្រំដែន និងទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្មនៅក្នុងតំបន់ និងការពារពលរដ្ឋរបស់ខ្លួនពីគ្រោះថ្នាក់ដែលបង្កឡើងដោយឧក្រិដ្ឋកម្មឆ្លងព្រំដែន៕

ព្រំដែនថៃ- ម៉ាឡេស៊ី (រូបភាព៖​ Bangkok Post)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម