Connect with us

កូវីដ-១៩

តម្លៃព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ មិនដូចអ្វីដែលបានបែកធ្លាយ

បានផុស

នៅ

ខាងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ បញ្ជាក់ថា តម្លៃព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ មិនដូចអ្វីដែលបានបែកធ្លាយ និងផ្សព្វផ្សាយតៗគ្នានោះទេ។

ថ្មីៗនេះ មានការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានតាមរយៈសារអេឡីចត្រូនិក Telegram អំពីតម្លៃព្យាបាលជំងឺកូវីដ-១៩ សរុប នៅមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ បានបង្ហាញថា តម្លៃព្យាបាលចាប់ពី ៧០,០០០ដុល្លារឡើងទៅ ចំពោះអ្នកជំងឺដែលមានស្ថានភាពធ្ងន់ ត្រូវការដាក់អុកស៊ីសែនរយៈពេល១៤ថ្ងៃ ឬតម្លៃព្យាបាលចាប់ពី ១៩,០០០ដុល្លារឡើងទៅចំពោះស្ថានភាពស្រាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលិកមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា “កម្ពុជាថ្មី” ថា ទាក់ទងទៅនឹងតម្លៃនៃសេវាព្យាបាលជំងឺកូវីដ-១៩ ខាងមន្ទីរពេទ្យមិនមាន​ការកំណត់​តម្លៃជាកញ្ចប់ ឬបង្ហាញថ្លៃសេវាទុកជាមុននោះទេ គឺអាស្រ័យលើស្ថានភាពអ្នកជំងឺ និងការវាយ​តម្លៃពីវេជ្ជបណ្ឌិតសិន ទើបអាចកំណត់តម្លៃព្យាបាលបាន។

ទាក់ទងទៅនឹងការលើកឡើងអំពីតម្លៃព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ដែលមានតម្លៃ ចាប់ពី ១៩,០០០ដុល្លារ រហូតដល់ ៧០,០០០ដុល្លារនោះ ត្រូវបុគ្គលិករូបនោះ លើកឡើងថា នោះជាតម្លៃប៉ាន់ស្មាន ដែលតម្លៃព្យាបាលជំងឺកម្រិតស្រាលពិតប្រាកដអាចធូរថ្លៃជាង១៩,០០០ដុល្លារ អាស្រ័យតាមស្ថានភាពអ្នកជំងឺស្រាលកម្រិតណា។

បុគ្គលិករូបនេះ លើកឡើងថា៖ “ខ្ញុំធ្លាប់សួរខាងខ្ញុំដែរ គេថាតម្លៃហ្នឹងគឺមិន​អាច​កំណត់បានទេ គឺអាស្រ័យលើស្ថានភាពជាក់ស្ដែង យើងអត់អាចវាយតម្លៃទុកមុនបានទេ លុះត្រាតែមានអ្នកជំងឺហើយ ទើបគ្រូពេទ្យយើងពិនិត្យមើល ហើយវាយតម្លៃ ទើបយើងជូនដំណឹង​ទៅអ្នកអ្នកជំងឺ និងគ្រួសារអ្នកជំងឺ តើអាចទទួលសេវាការព្យាបាលនេះបាន ឬអត់?”។

បុគ្គលិកខាងលើបញ្ជាក់បន្ថែមថា ថ្លៃព្យាបាលជំងឺកូវីដ-១៩​កម្រិតធ្ងន់បំផុត នៅមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ មិនលើស៧ម៉ឺនដុល្លារដូចការបែកធ្លាយនោះទេ។

បុគ្គលិករូបនោះ បញ្ជាក់ថា៖ “និយាយទៅតម្លៃ៧ម៉ឺនដុល្លារហ្នឹងលុះត្រាតែធ្ងន់ខ្លាំង ធ្ងន់ខ្លាំងដល់អ្នកជំងឺដកដង្ហើមលែងរួច ត្រូវចុះបំពង់កដាក់អុកស៊ីសែនជាដើមនោះ។ ប៉ុន្តែអាការៈធ្ងន់បែបហ្នឹងអត់ងាយមានទេ គឺកម្រមានណាស់”។

បុគ្គលិកខាងលើ មិនអាចបញ្ជាក់អំពីចំនួនសរុបនៃអ្នកជំងឺកូវីដ-១៩ ចូលព្យាបាលនៅមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ និងចំនួនអ្នកជាសះស្បើយទេ។

សូមជម្រាបថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាត ឱ្យសេវាសុខាភិបាលឯកជនចំនួន៣ទីតាំង មានសិទ្ធិទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។ សេវាសុខាភិបាលឯកជន ចំនួន៣ទីតាំងមានដូចជា មន្ទីរពេទ្យសង់ត្រាល់ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពហុព្យាបាលវិសាលសុខ។ សេវាសុខាភិបាលឯកជន ចំនួន៣កន្លែងនេះ ក៏បានទទួលសិទ្ធិធ្វើតេស្ករកអង់ទីហ្សែនកូវីដ-១៩ ផងដែរ៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមអានព័ត៌មានពាក់ព័ន្ធ៖ ថ្មី! វិសាល សុខ បង្ហាញថ្លៃព្យាបាលខុសគ្នាក្នុងមួយថ្ងៃរវាងអ្នកជំងឺកូវីដ-១៩ ខ្មែរ និងបរទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម