ព័ត៌មានអន្ដរជាតិ
មិនធម្មតា! ថ្លៃចំណាយសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ ១៩ ក្នុងម្នាក់នៅអាមេរិក
បើយោងតាមទិន្នន័យវិភាគការចំណាយចុងក្រោយពី FAIR Health បានឲ្យដឹងថា ថ្លៃចំណាយសម្រាប់ការព្យាបាលនៅមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ ១៩ ដោយមិនមានការធានារ៉ាប់រង ឬអ្នកដែលទទួលសេវាថែទាំក្រៅបណ្តាញ ក្នុងម្នាក់គឺខុសគ្នាយ៉ាងខ្លាំងទៅតាមអាយុពោលពី ៥១,៣៨៩ ដុល្លារសម្រាប់អ្នកជំងឺដែលមានអាយុចន្លោះពី ២១ ទៅ ៤០ ឆ្នាំទៅ ៧៨,៥៦៩ ដុល្លារសម្រាប់អ្នកជំងឺដែលមានអាយុចន្លោះពី ៤១ ទៅ ៦០ ឆ្នាំ ។

ថ្លៃព្យាបាលនៅមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ ១៩ អាយុក្រោម ២០ ឆ្នាំដោយមិនមានការធានារ៉ាប់រងជាមធ្យមប្រហែល ៦៨,២៦១ ដុល្លារ ។ សម្រាប់មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំតួលេខនេះគឺប្រហែល ៧៧,៣២៣ ដុល្លារ ។
ទន្ទឹមនោះចំនួនទឹកប្រាក់ជាមធ្យមខ្ពស់បំផុតដែលត្រូវបង់ឲ្យអ្នកផ្តល់សេវាក្រោមផែនការធានារ៉ាប់រងគឺ ៤០,២០៨ ដុល្លារសម្រាប់មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ និងទាបបំផុតសម្រាប់អ្នកជំងឺអាយុពី ២១ ទៅ ៤០ ឆ្នាំមានតម្លៃ ២៦,១៥២ ដុល្លារ ។

តួលេខទាំងនេះតំណាងឲ្យការវិភាគតម្លៃចាប់ពីខែកុម្ភៈដល់ខែសីហាដែលត្រូវបានធ្វើបច្ចុប្បន្នភាពពីខែកក្កដា ។
នៅក្នុងខែកក្កដារបាយការណ៍បានបង្ហាញពីចំនួនគិតថ្លៃថ្នាក់ជាតិសម្រាប់ការថែទាំសុខភាពអ្នកជំងឺដោយផ្ទាល់សម្រាប់អ្នកដែលមិនមានការធានារ៉ាប់រង ឬអ្នកនៅក្រៅបណ្តាញថែទាំ មានចំនួន ៤៥,៦៨៣ ដុល្លារសម្រាប់មនុស្សដែលមានអាយុពី ៥១ ទៅ ៦០ ឆ្នាំ និង ៣៤,៦៦២ ដុល្លារសម្រាប់អ្នកដែលមានអាយុពី ២៣ ទៅ ៣០ ឆ្នាំ ។

របាយការណ៍ពី FAIR Health ក្នុងខែកក្កដាបានឲ្យដឹងថា ក្នុងការពិនិត្យមើលទាក់ទងនឹងការធ្វើរោគវិនិច្ឆ័យនៃជំងឺកូវីដ ១៩ ចាប់ពីដើមឆ្នាំរហូតដល់ពាក់កណ្តាលខែឧសភាបានបង្ហាញថា ចំនួនទឹកប្រាក់ខ្ពស់បំផុតដែលផ្តល់ឲ្យអ្នកផ្តល់សេវាក្រោមផែនការធានារ៉ាប់រងគឺ ២៤,០១២ ដុល្លារសម្រាប់មនុស្សដែលមានអាយុពី ៥១ ទៅ ៦០ ឆ្នាំ និងទាបបំផុត ១៧,០៩៤ ដុល្លារសម្រាប់មនុស្សដែលមានអាយុលើសពី ៧០ ឆ្នាំ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះសហរដ្ឋអាមេរិកមានករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣០,៥២១,៧៧៤ ករណី និងមានអ្នកស្លាប់ចំនួន ៥៥៥,៣១៤ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Healthcare Finance
ចុចអាន ៖ សាហាវ! ផ្ទុះការបាញ់ប្រហារក្នុងក្លឹបរាត្រីនៅអាមេរិក ស្លាប់ និងរងរបួស ៨ នាក់
ចុចអាន ៖ លោក Joe Biden ជំពប់ជើងដួលច្រើនដង ខណៈពេលឡើងយន្តហោះប្រធានាធិបតី (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


