ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី៥រូប កាន់តំណែងរយៈពេលខ្លីបំផុត ក្នុងប្រវត្តិសាស្រ្តថៃ
នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ កំពុងរងសម្ពាធយ៉ាងខ្លាំងនិងការអំពាវនាវឲ្យចុះចេញពីតំណែង ដោយសារតែមានពាក្យរិះគន់ដូចទឹកបាក់ទំនប់អំពីភាពកម្សោយនៃការដឹកនាំរបស់លោកស្រី។

លោកស្រី ផែថងថាន វ័យ៣៨ឆ្នាំមកពីគណបក្ស ភឿថៃ បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃនៅថ្ងៃទី១៦ខែសីហាឆ្នាំ២០២៤ ជំនួសលោក សេដ្ឋា ថាវីស៊ីន ក្រោយនយោបាយថៃ ត្រូវជាប់គាំងអស់រយៈពេលជាច្រើនខែ។
ដ្បិតថា ឥឡូវលោកស្រីនៅតែរក្សាអំណាចដដែលក៏ដោយ ប៉ុន្តែថ្ងៃនេះ កម្ពុជាថ្មី សូមបង្ហាញជូននូវនាយករដ្ឋមន្ត្រី ៥រូបដែលកាន់តំណែងបានរយៈពេលខ្លីបំផុត ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសថៃ ដោយមិនរាប់បញ្ចូលនាយករដ្ឋមន្ត្រីស្តីទីឡើយ៖
- Thawi Bunyaket៖ គាត់កាន់កំណត់ត្រាសម្រាប់រយៈពេលខ្លីបំផុត ត្រឹមតែ ១៧ថ្ងៃប៉ុណ្ណោះ (ចាប់ពីថ្ងៃទី ៣១ខែសីហា ដល់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ១៩៤៥)។
- Khuang Aphaiwong (អាណត្តិទី២)៖ អាណត្តិទីពីររបស់លោកមានរយៈពេល ៥២ថ្ងៃ (ចាប់ពីថ្ងៃទី៣១ខែមករា ដល់ថ្ងៃទី២៤ខែមីនាឆ្នាំ១៩៤៦)។
- Mom Rajawongse Seni Pramoj (អាណត្តិទី១)៖ អាណត្តិដំបូងរបស់គាត់គឺមានរយៈពេល ១៣៦ថ្ងៃ (ចាប់ពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ១៩៤៥ដល់ថ្ងៃទី៣១ខែមករាឆ្នាំ១៩៤៥)។
- Pridi Banomyong៖ កាន់តំណែង១៥២ថ្ងៃ (ចាប់ពីថ្ងៃទី២៤ខែមីនាដល់ថ្ងៃទី២៣ខែសីហា ឆ្នាំ១៩៤៦)។
- Srettha Thavisin៖ កាន់តំណែងជិត១ឆ្នាំ (ខែសីហាឆ្នាំ២០២៣ដល់ខែសីហាឆ្នាំ២០២៤) មុនពេលត្រូវបានដកចេញតាមដីការបស់តុលាការ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អតីតមេក្រុមអាវក្រហម ប្រកាសធ្វើបាតុកម្មប្រឆាំងលោកស្រី ផែថងថាន នៅចុងខែនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


