សុខភាព
ហូបតែបៃតង៣ដង ក្នុង១សប្តាហ៍បង្ការជំងឺបានច្រើន ហើយជួយខួរក្បាលទៀត
គ្នាយើងប្រាកដបានដឹងខ្លះៗពីប្រយោជន៍ជាច្រើននៃតែបៃតង ហើយកន្លងទៅថ្មីៗនេះ លទ្ធផលស្រាវជ្រាវពីវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្រ្តប៉េកាំងប្រទេសចិន បានបង្ហាញពីគុណប្រយោជន៍ជាវិជ្ជមានមួយចំនួនទៀត នៃទម្លាប់ញ៉ាំតែបៃតង ប្រហែល៣ដង ឬច្រើនក្នុង១សប្តាហ៍។
វិទ្យាស្ថានខាងលើបានសិក្សាលើប្រជាពលរដ្ឋចិនប្រមាណ ជិត១សែននាក់ ក្នុងរយៈពេល៧ឆ្នាំ ដោយតាមដានលើទម្លាប់ញ៉ាំតែជាប្រចាំរបស់អ្នកទាំងនោះ។ ជាលទ្ធផលបានឃើញថា អ្នកដែលឧស្សាហ៍ញ៉ាំតែបៃតង ជាមធ្យម៣ដងក្នុង១សប្តាហ៍ ឬច្រើនជាងនេះ គឺមានអាយុវែងប្រហែល១,៤ឆ្នាំ ច្រើនជាង អ្នកមិនដែលញ៉ាំ។
ការសិក្សាបានរកឃើញដែរថា ក្នុងតែបៃតង មានសារធាតុប្រឆាំងអុកស៊ីដកម្ម ដែលជួយកាត់បន្ថយហានិភ័យជំងឺបេះដូង និងជំងឺដាច់សរសៃឈាម ប្រមាណ២៥ភាគរយ។ តែទោះយ៉ាងណា អ្នកវិទ្យាសាស្រ្តបានរកឃើញពីប្រសិទ្ធភាពនោះពីតែបៃតងប៉ុណ្ណោះ ពោលគឺនៅក្នុងការសិក្សាពីប្រជាពលរដ្ឋខាងលើ មាន៨ភាគរយ បានញ៉ាំប្រភេទតែខ្មៅ តែពុំឃើញមានពីប្រសិទ្ធភាពដូចតែបៃតងនោះទេ។
លោកវេជ្ជបណ្ឌិត Xinyan Wang អ្នកដឹកនាំការស្រាវជ្រាវបានបន្ថែមថា នៅក្នុងតែបៃតង មានសមាសធាតុគីមីប្រមាណ៥០០ប្រភេទ ក្នុងនោះមានសារធាតុល្អជាច្រើនដូចជា Polyphenols ដែលជួយជួសជុលកោសិកា គ្រប់គ្រងជាតិស្ករក្នុងរាងកាយ ព្រមទាំងមានសារធាតុ Epigallocatechin Gallate (EGCG) ជួយអភិវឌ្ឍកោសិកាប្រសាទ ជួយមុខងារវិនិច្ឆ័យរបស់ខួរក្បាល និងបង្កើនស្មារតីផងដែរ។
តែយ៉ាងណាមិញ វេជ្ជបណ្ឌិតជនជាតិចិន ខាងលើបានបញ្ជាក់ថា តែបៃតងពិតជាផ្តល់អត្ថប្រយោជន៍ទាំងនោះមែន ប៉ុន្តែពុំមែនមានន័យថា ទម្លាប់រស់នៅមិនល្អសម្រាប់សុខភាព ហើយអាចរំពឹងពីគុណប្រយោជន៍ពីតែបៃតងមកទូទាត់សងគ្នានោះទេ។
សម្រាប់លទ្ធផលស្រាវជ្រាវខាងលើក៏បានចុះផ្សាយលើ ព្រឹត្តបត្រវេជ្ជសាស្រ្តពាក់ព័ន្ធជំងឺបេះដូងរបស់សហភាពអឺរ៉ុបផងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ តែបៃតងផ្ដល់សុខភាព តែបើផឹក៤ពេលនេះ អាចបង្កជាគ្រោះថ្នាក់
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង