សុខភាព
តែបៃតងផ្ដល់សុខភាព តែបើផឹក៤ពេលនេះ អាចបង្កជាគ្រោះថ្នាក់
យើងដឹងហើយថា ការញ៉ាំតែបៃតងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពទាំងមូល មិនថាស្បែក ឬសក់របស់យើងនោះទេ ប៉ុន្តែការញ៉ាំតែបៃតងខុសពេលវេលា វាមិនត្រឹមតែមិនផ្ដល់ផលល្អដល់យើងប៉ុណ្ណោះទេ វាបែរជាបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើងទៅវិញ។ តើគ្នាយើងដឹងទេថា ពេលវេលាណាខ្លះដែលយើងមិនគួរញ៉ាំតែបៃតង?
១. មុនពេលចូលគេង
នៅក្នុងករណីដែលយើងមានបញ្ហាដំណេក ការញ៉ាំតែបៃតងកៀកម៉ោងគេង គឺមិនមែនជាជម្រើសត្រឹមត្រូវឡើយ។ ទោះបីជាតែបៃតង មានសារធាតុរំងាប់អារម្មណ៍បានល្អ ប៉ុន្តែវាមិនអាចធ្វើឲ្យយើងគេងលក់ស្រួលនោះទេ ដោយសារតែវាមានជាតិកាហ្វេអ៊ីន និងអាចបញ្ចេញអ័រម៉ូនមេឡាតូនីន (Melatonin) ដែលកត្តានេះគឺជាហេតុធ្វើឲ្យយើងមិនអាចគេងលក់ស្កប់ស្កល់ពេញមួយយប់ផងដែរ។

២. ញ៉ាំនៅពេលព្រឹកព្រលឹមមុនអាហារផ្សេងៗ
មានគ្នាយើងខ្លះជឿថា ការញ៉ាំតែបៃតងនៅពេលពោះទទេ នឹងអាចចាប់ផ្ដើមការធ្វើមេតាប៉ូលីសបានល្អ ប៉ុន្តែវាមិនដូចជាអ្វីដែលយើងគិតនោះទេ។ សារធាតុប្រឆាំងអុកស៊ីតកម្ម និងប៉ូលីហ្វេណុល ដែលមាននៅក្នុងតែបៃតង នឹងបង្កើនការផលិតអាស៊ីដក្រពះ ដែលអាចធ្វើឲ្យយើងកើតមានអាការៈឈឺពោះថែមទៀតផង។

៣. ក្រោយញ៉ាំថ្នាំភ្លាមៗ
ប្រសិនបើគ្នាយើងមួយចំនួនមានទម្លាប់លេបថ្នាំជាមួយនឹងតែបៃតង ចូរបញ្ឈប់ជាបន្ទាន់។ ការញ៉ាំតែបៃតងជាមួយ ឬក្រោយពេលញ៉ាំថ្នាំហើយភ្លាមៗ វាអាចបង្កគ្រោះថ្នាក់ដល់យើងបានផងដែរ។ សារធាតុគីមីដែលមាននៅក្នុងថ្នាំ អាចនឹងមានប្រតិកម្មជាមួយនឹងតែបៃតង ដែលអាចបង្កឲ្យមានជាតិអាស៊ីដនៅក្នុងរាងកាយរបស់យើងកាន់តែច្រើនឡើង។

៤. ញ៉ាំជាមួយអាហារ ឬក្រោយញ៉ាំអាហារភ្លាមៗ
ថ្វីត្បិតតែបៃតង ជួយបង្កើនការរំលាយអាហារក៏ពិតមែន ប៉ុន្តែប្រសិនបើយើងញ៉ាំតែបៃតងជាមួយ ឬក្រោយញ៉ាំអាហារហើយភ្លាមៗ វាអាចកាត់បន្ថយនូវការស្រូបយកសារធាតុចិញ្ចឹមពីអាហារ ដែលកត្តានេះ អាចបង្កើតជាកង្វះសារធាតុចិញ្ចឹមនៅក្នុងរយៈពេលវែងផងដែរ។ ហេតុនេះហើយ ចូរញ៉ាំតែបៃតងយ៉ាងហោចណាស់មួយម៉ោងក្រោយញ៉ាំអាហារ ទើបជាការប្រសើរ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


