Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងបាត់ដំបង ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ខណះទឹកជំនន់កំពុងកើតមានជាបណ្ដើរៗ

បានផុស

នៅ

សេចក្តីប្រកាសជូនដំណឹងបន្ទាន់មួយ របស់សាលាក្រុងបាត់ដំបង ធ្វើឡើងបន្ទាប់ពីចុះពិនិត្យស្ថានភាពទឹកស្ទឹងសង្កែ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ ដែលបានវាយលុកចូលក្នុងក្រុង។

នៅក្នុងសេចក្តីជូនដំណឹងបន្ទាន់នោះ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែទាំងអស់ ដូចជា៖ ប្រជាពលរដ្ឋរស់នៅ ក្នុងសង្កាត់វត្តគរ សង្កាត់ព្រែកព្រះស្តេច សង្កាត់ស្វាយប៉ោ សង្កាត់រតនះ ក៏ដូចជាសង្កាត់ស្លាកែត ត្រូវឲ្យបង្កើនការយកចិត្តទុក និងប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពសមាជិកក្នុងគ្រួសារ ជាពិសេសមនុស្សមានជំងឺ ឬវ័យចំណាស់ ព្រមទាំងក្មេងតូចៗ ផង។

ក្រៅពីនេះ ក៏ត្រូវរៀបចំសម្ភារ: ឬទ្រព្យសម្បត្តិ ដែលមានតម្លៃនានាទុកដាក់ នៅលើទីទួលណាមួយ ដែលមានសុវត្ថិភាព ដើម្បីឲ្យផុតពីការប៉ះពាល់ជាយថាហេតុ ដោយសារគ្រោះធម្មជាតិ ដែលយើងទាំងអស់គ្នា មិនអាចវាស់ស្មានបាន។

សារប្រកាសជូនដំណឹងភ្លាមៗ​ ដោយមន្ទីរជំនាញ រួមទាំងអាជ្ញាធរនាព្រឹកនេះ ស្របពេលដែលទំហំទឹកស្ទឹងសង្កែបានវាយលុក ចូលក្នុងក្រុងជាបណ្តើរៗហើយ។ ខណៈទឹកភ្លៀង បានបន្តធ្លាក់ជាប់ៗគ្នា នៅផ្នែកខាងលើនៅតំបន់ស្រុកសំឡូត បានជន់លិចលំនៅដ្ឋាន ដំណាំចម្ការអស់ជាច្រើនហិកតា។ ជំនន់ទឹកភ្លៀងផ្នែកខាងលើ បានធ្លាក់ចូលក្នុងស្ទឹងសង្កែយ៉ាងគំហុក ធ្វើឲ្យកម្ពស់ទឹកឡើង យ៉ាងឆាប់រហ័សចាប់ពី ១២ម៉ែត្រដល់ ១៣,៨៥ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែតុលានេះ។

សម្រាប់ក្រុងបាត់ដំបង ស្ថានភាពទឹកស្ទឹងសង្កែ បានវាយលុកចូលជាបណ្តើរៗ បង្កការជន់លិចនៅផ្នែកជាច្រើនរបស់ក្រុងបាត់ដំបង។ ក្នុងនោះ រួមមានដូចជា៖ ជន់លិចកំណាត់ផ្លូវលេខ ៣រាប់រយម៉ែត្រ, កំណាត់ផ្លូវឡាអេជាច្រើន,លិចចំណតរថយន្តបឹងឈូងទាំងស្រុង, ផ្សារបឹងឈូកលិចទាំងស្រុង រួមទាំងលំនៅដ្ឋាន របស់ប្រជាពលរដ្ឋមួយចំនួនទៀតផង៕

អត្ថបទ៖ សៅ សារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ នាទីutes មុន

អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង​ មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ

ព័ត៌មានជាតិ២៦ នាទីutes មុន

ឥណ្ឌូណេស៊ី បង្ហាញជំហរ ៣ ចំណុច សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ-ការវិនិយោគ ជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ចេញ​ពីរដ្ឋាភិបាលចម្រុះភ្លាម មន្ត្រី​បក្សភូមិចៃថៃ​ បរិហារ​​បក្ស​ភឿថៃ​ឥតសំចៃ​​

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

អង់គ្លេស និង​អ៊ុយក្រែន យល់ព្រម​លើគម្រោង​ផលិត​ដ្រូន​រយៈចម្ងាយឆ្ងាយរួម​គ្នា

ព័ត៌មានជាតិ៣៦ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ថា ការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ជាការផ្ដល់ឱកាសឱ្យអ្នកទាំងនោះកែខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម