Connect with us

ព័ត៌មានអន្ដរជាតិ

អាហ្រ្វិកខាងត្បូងប្រកាសគ្រោះមហន្តរាយជាតិ ខណៈអ្នកស្លាប់​កើន​ដល់ ៩២ នាក់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី១៩ខែមិថុនានេះ អាហ្រ្វិកខាងត្បូងបានប្រកាសគ្រោះមហន្តរាយជាតិ បន្ទាប់ពីទឹកជំនន់យ៉ាង​ធ្ងន់ធ្ងរនៅក្នុង ខេត្ត Eastern Cape បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់៩២ នាក់បាត់បង់ជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ AP)

ទឹកជំនន់នេះបណ្ដាលមកពីកត្តា​អាកាសធាតុដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងព្រិលធ្លាក់ចាប់តាំងពីថ្ងៃទី ៩​ខែមិថុនា បានបំផ្លិចបំផ្លាញតំបន់ក្រីក្របំផុតមួយរបស់ប្រទេស។ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ហើយផ្លូវថ្នល់ ផ្ទះសម្បែង សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនត្រូវបានខូចខាត ឬបំផ្លាញ។

ពិធីរំលឹកវិញ្ញាណក្ខន្ធ និងទិវាកាន់ទុក្ខត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុង Mthathaជាកន្លែងដែលមេដឹកនាំរដ្ឋាភិបាល និងឥស្សរជនខាងសាសនាបានប្រមូលផ្តុំគ្នាដើម្បីរំលឹកដល់ប្រជាជនដែលបានស្លាប់នៅក្នុងទឹកជំនន់ ខណៈមនុស្សមួយចំនួននៅតែបាត់ខ្លួន រួមទាំងសិស្សសាលាដែលត្រូវបានទឹកហូរនាំទៅបាត់ពេលកំពុងជិះឡានក្រុង។

ប្រធានាធិបតី Cyril Ramaphosa បានទៅមើលដល់កន្លែងដែលរងផលប៉ះពាល់ខ្លាំងបំផុត (រូបភាព៖ AP)

តាមរយៈការប្រកាសពីគ្រោះមហន្តរាយថ្នាក់ជាតិ ឥឡូវនេះរដ្ឋាភិបាលអាចបញ្ចេញមូលនិធិពិសេសដើម្បីជួយដល់ជំនួយសង្គ្រោះបន្ទាន់ និងការកសាងឡើងវិញនៅតំបន់ដែលរងការខូចខាត ដូចជា KwaZulu-Natal, Western Cape, Free State និងជាពិសេសតំបន់ Eastern Cape។ ប្រធានាធិបតីប្រទេសលោក Cyril Ramaphosa បានទៅមើលដល់កន្លែងដែលរងផលប៉ះពាល់ខ្លាំងបំផុត ដែលប្រជាជនបានរិះគន់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះយឺតយ៉ាវ និងបញ្ហាស្ថានភាពផ្លូវថ្នល់លំបាក និងលំនៅដ្ឋានក្រីក្រនៅក្នុងសង្កាត់ក្រីក្រ៕

បុគ្គលិក​សង្គ្រោះ​ដឹក​ថង់​សព​បន្ទាប់​ពី​ទឹក​ជំនន់​បាន​ហូរ​កាត់ទីក្រុង Mthatha។(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម