ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ នៅភាគឦសាននៃប្រទេសឥណ្ឌា និងបង់ក្លាដែស សម្លាប់មនុស្ស៣៤នាក់
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទឹកជំនន់ធ្ងន់ធ្ងរ និងបំណាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣៤ នាក់ នៅក្នុងរដ្ឋភាគឦសាននៃប្រទេសឥណ្ឌា និងក្នុងប្រទេសជិតខាងបង់ក្លាដែស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៣ខែមិថុនានេះ។

តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេរួមមានរដ្ឋ Sikkim, Meghalaya និង Assam ក្នុងប្រទេសឥណ្ឌា និងទីក្រុង Sylhet ក្នុងប្រទេសបង់ក្លាដែស។ អ្នកទេសចរជាងមួយពាន់នាក់ត្រូវបានជាប់គាំងនៅក្នុងរដ្ឋ Sikkim ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្តជម្លៀសមនុស្សជាង ៥០០នាក់ចេញពីតំបន់លិចទឹកនៅរដ្ឋ Meghalaya ។
ចំណែកនៅប្រទេសបង់ក្លាដែស ការបាក់ដីនៅទីក្រុង Sylhet បានសម្លាប់សមាជិកបួននាក់នៃគ្រួសារមួយ ហើយអាជ្ញាធរបានបើកជម្រកសង្គ្រោះបន្ទាន់រាប់រយកន្លែងនៅក្នុងស្រុកភ្នំដូចជា Rangamati, Bandarban និង Khagrachhari ។ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន ចំពោះហានិភ័យនៃការបាក់ដី និងទឹកជំនន់ភ្លាមៗផងដែរ។
ភ្លៀងមូសុងប្រចាំឆ្នាំតែងតែនាំមកនូវការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយដល់តំបន់ទាំងនេះ បំផ្លាញផ្ទះសម្បែង ទឹកជន់លិចផ្លូវ និងរំខានដល់ការរស់នៅប្រចាំថ្ងៃ។ ផលប៉ះពាល់មានសភាពធ្ងន់ធ្ងរនៅកន្លែងដូចជាទីក្រុង Silchar ក្នុងរដ្ឋ Assam ដែលអ្នកស្រុក រួមទាំងគ្រួសារដែលមានកូន តស៊ូដើម្បីទប់ទល់នឹងផ្ទះលិចទឹក ខណៈការផ្តល់ជំនួយសង្គ្រោះមានកម្រិត។ មកដល់ពេលនេះប្រតិបត្តិការជួយសង្គ្រោះដោយកងទ័ព និងអាជ្ញាធរមូលដ្ឋានកំពុងបន្ត ចំពេលមានការព្រមានអំពីស្ថានភាពកាន់តែអាក្រក់ទៅៗ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


