ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ដ៏សាហាវឆក់យកជីវិត៤៩នាក់ភាគខាងកើតអាហ្វ្រិកខាងត្បូង
យ៉ាងហោចណាស់មនុស្ស៤៩នាក់បានស្លាប់នៅក្នុងទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបានវាយប្រហារ ខេត្ត Eastern Cape របស់អាហ្រ្វិកខាងត្បូង ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត ដោយកិច្ចខិតខំប្រឹងប្រែងស្វែងរកនៅតែបន្តនៅឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១២ខែមិថុនានេះ។

គ្រោះមហន្តរាយនេះបានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងព្រិលធ្លាក់នៅផ្នែកខ្លះនៃតំបន់ក្នុងប្រទេសអាហ្វ្រិកខាងត្បូងតាំងពីថ្ងៃអង្គារមកម៉្លេះ។
ក្នុងចំណោមជនរងគ្រោះមានសិស្សវិទ្យាល័យចំនួន៦នាក់ដែលបានលង់ទឹកស្លាប់នៅពេលដែលរថយន្តសាលារបស់ពួកគេត្រូវបានទឹកនាំទៅក្បែរក្រុង Mthatha ដែលជាតំបន់រងគ្រោះខ្លាំងជាងគេ។ សិស្ស៣នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ ខណៈ៤នាក់ទៀតនៅបាត់ខ្លួន។ អ្នកបើកបរ និងមនុស្សពេញវ័យម្នាក់នៅលើរថយន្តក្រុងក៏បានស្លាប់ដែរ។
ប្រជាជនរាប់រយគ្រួសារត្រូវបានជម្លៀសចេញ ដោយផ្ទះពួកគេត្រូវបានបំផ្លាញ ឬលិចទឹកអស់។ សាលារៀនជាង ៥០ និងមន្ទីរពេទ្យចំនួន ២០ បានរងការខូចខាត ហើយក៏មានការដាច់ចរន្តអគ្គិសនីក្នុងខេត្ត Eastern Cape និងខេត្ត KwaZulu-Natalដែលនៅជាប់គ្នា។ មកដល់ពេលនេះកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះកំពុងបន្ត ដោយមានក្រុមជួយសង្គ្រោះរបស់រដ្ឋាភិបាលត្រូវបានដាក់ពង្រាយ។

គួរបញ្ជាក់ថា ទឹកជំនន់នេះបង្ហាញពីភាពងាយរងគ្រោះរបស់អាហ្វ្រិកខាងត្បូងចំពោះបញ្ហាអាកាសធាតុ ជាពិសេសនៅក្នុងសហគមន៍ក្រីក្រដែលមានហេដ្ឋារចនាសម្ព័ន្ធខ្សោយ ខណៈអាហ្រ្វិកខាងត្បូងងាយរងគ្រោះដោយសារឥទ្ធិពលអាកាសធាតុធ្ងន់ធ្ងរដែលបក់មកពីមហាសមុទ្រឥណ្ឌា និងភាគខាងត្បូង។
កាលពីឆ្នាំ២០២២ មនុស្សជាង ៤០០នាក់បានស្លាប់ដោយសារទឹកជំនន់ក្នុងទីក្រុង Durban និងតំបន់ជុំវិញ។ តំបន់ក្រីក្រដែលមានលំនៅឋានតូចៗ ច្រើនតែរងផលប៉ះពាល់ខ្លាំងជាងគេ ហើយក៏ជាកន្លែងមានអ្នកស្លាប់ច្រើនជាងគេផងដែរ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


