ព័ត៌មានជាតិ
សហគមន៍អូរពង្រូលជនជាតិដើមភាគតិច បែងចែក ៤ តំបន់ ទុកអភិរក្សនិងការពារធនធានព្រៃឈើ
លោក ចៅ ជា តំណាងឱ្យសហគមន៍ការពារធម្មជាតិអូរពង្រូលបានឱ្យដឹងថា នៅក្នុងតំបន់ការពារធម្មជាតិអូរពង្រូល របស់ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី បែងចែកជា ៤ តំបន់ដាច់ដោយឡែកពីគ្នា។

បើតាមលោក ចៅ ជា តំបន់ការពារធម្មជាតិអូរពង្រូល ត្រូវបានទទួលស្គាល់បង្កើតជាតំបន់ការព្រៃឈើអូរពង្រូលនៅឆ្នាំ២០១២ និងឆ្នាំ២០២០ បានបង្វែរមកជាតំបន់ការពារធម្មជាតិអូរពង្រូល ដោយមានការទទួលស្គាល់ពីក្រសួងបរិស្ថាននៅឆ្នាំ២០២១។
នៅតំបន់ការពារធម្មជាតិអូពង្រូនេះទៀតសោត ត្រូវបានបែងចែកជា ៤ តំបន់ផ្សេងគ្នាបន្ថែមទៀតមានដូចជា៖
ទី១ គឺតំបន់ព្រៃអភិរក្ស៖ តំបន់ព្រៃអភិរក្ស ដែលតំបន់នេះមិនមានប្រជាសហគមន៍ណាម្នាក់ចូលទៅកាប់ទន្ទ្រានឡើយ គឺមានត្រឹមតែការអាស្រ័យផលធម្មជាតិតែប៉ុណ្ណោះ។
ទី២ តំបន់ដកហូត និងដាំស្តារ៖ ស្ថិតនៅជាយនៃតំបន់ការពារធម្មជាតិអូរពង្រូល ដោយតំបន់នេះនៅពេលដែលមានប្រជាសហគមន៍ខ្វះខាតឈើសម្រាប់ធ្វើផ្ទះសំបែង ឬសម្រាប់តម្រូវការប្រើប្រាស់នានាដែលចាំបាច់ អាចស្នើសុំគណៈកម្មការ ដោយពិភាក្សាជាមួយសមាជិករបស់សហគមន៍ ដើម្បីធ្វើការស្នើសុំជាលិខិតក្នុងការដកហូតតាមកំណត់ដែលមានចែងក្នុងច្បាប់របស់សហគមន៍។

ទី៣ តំបន់៣ ជាតំបន់អេកូទេសចរណ៍ ឬជាតំបន់ដែលសហគមន៍បម្រុងនឹងបង្កើតជាតំបន់អេកូទេសចរណ៍។ គម្រោងនេះ ត្រូវបានរៀបចំឡើងដោយមើលឃើញថា នៅតំបន់៣ មានកន្លែងទាក់ទាញជាច្រើន ដែលអាចទាក់ទាញអ្នកទេសចរមកលេងកម្សាន្តបាន ដូចជាការទៅបោះតង់ ទស្សនាសត្វព្រៃ ជាពិសេសព្រៃឈើនៅទីនោះ។
ទី៤ គឺតំបន់ព្រៃកម្សត់ តំបន់នេះមានទាំងតំបន់ព្រៃតំណម ព្រៃកប់សព និងតំបន់អារក្ស។ តំបន់នេះទៀតសោត គ្មានប្រជាសហគមន៍ណាម្នាក់អាចចូលទៅប៉ះពាល់ កាប់ឆ្ការ ឬអាស្រ័យផលបានទេ ព្រោះព្រៃតំណម កន្លែងដីច្រាប និងព្រៃកប់សព ប្រសិនបើមានអ្នកណាម្នាក់ហ៊ានប៉ះពាល់អាចនឹងមានបញ្ហាគ្រួសារ និងការរស់នៅរបស់អ្នកភូមិនៅក្នុងសហគមន៍ផ្ទាល់។

ទន្ទឹមនេះ លោក ចៅ ជា ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគម្រោងរ៉េតបូក ក្រសួងបរិស្ថាន ដែលបានយកចិត្តទុកដាក់មកលើសហគមន៍ ទាំងសហគមន៍ដីចុះបញ្ជី និងមិនទាន់បានចុះបញ្ជី ព្រមទាំងដីតំបន់ការពារធម្មជាតិអូរពង្រូល ដែលបានចុះបញ្ជី និងទទួលស្គាល់ ហើយបានធ្វើឱ្យសហគមន៍នៅក្នុងភូមិប៉ក្រុងមានភាពរឹងមាំ ព្រមទាំងធ្វើឱ្យប្រជាសហគមន៍មានដីបន្តសម្រាប់រស់នៅ និងអាស្រ័យផល សម្រាប់ទៅថ្ងៃអនាគត ព្រមទាំងបានធ្វើឱ្យប្រជាសហគមន៍ដែលរស់នៅបច្ចុប្បន្នមានដីសម្រាប់អាស្រ័យផល រស់នៅស្រួល មានមុខរបរត្រឹមត្រូវដែលមិនធ្វើឱ្យប៉ះពាល់ដល់ព្រៃឈើ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ