កីឡា
ក្លិបយក្ស ២ នៅ អង់គ្លេស ចាប់អារម្មណ៍ចង់បាន Stegen ពី Barcelona
ក្លិប Manchester United និង Chelsea កំពុងចាប់អារម្មណ៍ចង់ចុះកិច្ចសន្យាយកអ្នកចាំទី Marc-Andre ter Stegen ពី Barcelona នៅរដូវក្តៅនេះ។

អ្នកចាំទីសញ្ជាតិ អាល្លឺម៉ង់ វ័យ ៣៣ ឆ្នាំ ត្រូវបានគេដឹងថា នៅមានបំណងចង់ស្នាក់នៅជាមួយក្លិបយក្ស អេស្ប៉ាញ បន្តទៀត ប៉ុន្តែបច្ចុប្បន្ន អ្វីៗបានប្រែប្រួលវិញ បន្ទាប់ពី Barcelona ទើបតែចុះកិច្ចសន្យាយកបានអ្នកចាំទី Joan Garcia ពី Espanyol។

Garcia ត្រូវបានគេរំពឹងថា នឹងក្លាយជាអ្នកចាំទីដៃទី ១ របស់ Barcelona នៅរដូវកាលថ្មី ខណៈ Wojciech Szczesny នឹងកាន់កាប់តំណែងអ្នកចាំទីដៃទី ២។ នាយកផ្នែកកីឡាលោក Deco បានចាត់ទុកផែនការបែបនេះ ថាជារឿងចំណេញសម្រាប់ក្លិប ដោយសារ Stegen គឺជាកីឡាករ ដែលមានតម្លៃប្រាក់ពលកម្មថ្លៃបំផុតប្រចាំក្រុម ពោលក្នុងមួយឆ្នាំរូបគេរកបានក្បែរ ៧ លានដុល្លារអាមេរិក។
គួរឱ្យដឹងថា Stegen គឺនៅសល់កិច្ចសន្យាជាមួយ Barcelona រយៈពេល ៣ ឆ្នាំទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៨៕

ប្រែសម្រួល៖ កុសល
ប្រភព៖ Sportskeeda
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


