ព័ត៌មានជាតិ
កងទ័ពជួរមុខព្រំដែនកម្ពុជា-ថៃ ត្រៀមលក្ខណៈជាស្រេច ដើម្បីចេញប្រតិបត្តិការសង្គ្រោះបន្ទាន់ ជួយដល់ពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ
នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មេបញ្ជាការកងឯកភាពចំណុះទាំងអស់ ឲ្យធ្វើការប្រជុំត្រួតពិនិត្យកម្លាំងអន្តរាគមន៍ ដែលបានឆ្លងកាត់ការហ្វឹកហាត់ជំនាញសង្គ្រោះបន្ទាន់ និងមធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេសបំពាក់នានា បម្រើឲ្យកិច្ចការសង្គ្រោះ ក្នុងពេលចេញប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗបានទាន់ពេលវេលា។

ដោយពិនិត្យឃើញស្ថានភាពទឹកភ្លៀងបានបង្អុរចុះមកយ៉ាងគំហុកក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលនៅតែបន្តភ្លៀងឥតឈប់ឈរ លាយឡំ និងខ្យល់កន្ត្រាក់ក្នុងភូមិសាស្ត្រស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលជាភូមិសាស្ត្រកងពលតូចថ្មើរជើងលេខ៤១ទទួលខុសត្រូវ រងនូវការគំរាមកំហែងជាខ្លាំងគួរឲ្យព្រួយបារម្ភ ទើប ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ បានចេញបទបញ្ជាដល់មេបញ្ជាការអង្គភាពចំណុះទាំងអស់ ធ្វើការប្រុងប្រៀប និងត្រៀមលក្ខណៈនូវកម្លាំងទ័ព មធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេសនានា បម្រើឲ្យការជួយសង្គ្រោះបន្ទាន់ និងឲ្យមេបញ្ជាការអង្គភាពទាំងអស់ ត្រូវបន្តតាមដានស្ថានភាពក្នុងភូមិសាស្ត្ររបស់ខ្លួនទទួលខុសត្រូវដោយយកចិត្តទុកដាក់ និងចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះមហន្តរាយណាមួយកើតឡើងជាយថាហេតុ ឲ្យបានទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ជូនថា កម្លាំងត្រៀមអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៤១ ចែកចេញជាពីរផ្នែក មួយផ្នែក កម្លាំងត្រៀមអន្តរាគមន៍ឲ្យក្នុងភូមិសាស្ត្រ ឈរជើងទទួលខុសត្រូវ និងមួយផ្នែកទៀតកម្លាំងត្រៀមអន្តរាគមន៍តាមបទបញ្ជាថ្នាក់លើ៕
ដោយ ៖ ចាន់ ធី







-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?