សន្តិសុខសង្គម
៣ ខែ ដើមឆ្នាំនេះ នគរបាលរាជធានី ឃាត់ខ្លួនជនសង្ស័យ ១៧១ នាក់ បទល្មើសឧក្រិដ្ឋ ២០ លើក និង ករណីមជ្ឈិម ១០២ លើក
កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥ ម្សិលមិញនេះ តាមរយៈការបង្ហាញមុខជនសង្ស័យចំនួន ២៣ នាក់ ជាសាធារណៈនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេល ៣ ខែ ចុងក្រោយនេះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នគរបាលនៅតាមបណ្ដាខណ្ឌនានា បានធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យជាច្រើនគួរឲ្យកត់សម្គាល់។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្តទៀតថា ក្នុងរយៈពេល ៣ ខែនេះ បទល្មើសព្រហ្មទណ្ឌបានកើតឡើងចំនួន ១២២ លើក លើ ១៤០ លើក សមត្ថកិច្ចបង្ក្រាបបានចំនួន ១១៦ ករណី ឃាត់ខ្លួនបានជនសង្ស័យចំនួន ១៧១ នាក់ គឺ ស្មើនឹង ៩៥%។ ក្នុងនោះ បទល្មើសឧក្រិដ្ឋចំនួន ២០ លើក បង្ក្រាបបាន ១៩ លើក និងករណីមជ្ឈិមចំនួន ១០២ លើក បង្ក្រាបបាន ៩៧ លើក ឃាត់ខ្លួនជនសង្ស័យចំនួន ១២១ នាក់។ ទាំងបទល្មើសឧក្រិដ្ឋ និងបទល្មើសមជ្ឈិម មានការថយចុះ។ នេះបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បញ្ជាក់ថា ពាក់ព័ន្ធនឹងសមត្ថកិច្ចនគរបាល បើសិនប្រជាពលរដ្ឋមានការសង្ស័យ សូមប្ដឹងមកសមត្ថកិច្ច ដើម្បីមានវិធានការ៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


