អាជីព
សហគ្រិនខ្មែរមួយរូប ត្រូវបានទស្សនាវដ្ដីល្បីឈ្មោះនៅជប៉ុនសរសើរជា «ដៃគូវិនិយោគដ៏ល្អនៅប្រទេសជប៉ុន»បោះផ្សាយលក់៣០០០០ច្បាប់
សហគ្រិនខ្មែរមួយរូប អ្នកស្រី សែម ណាវី នាយកប្រតិបត្តិក្រុមហ៊ុន Sisyphus.inc ត្រូវបានទស្សនាវដ្ដីល្បីឈ្មោះនៅប្រទេសជប៉ុន The Nikkei (Japanese biggest economy news) កោតសរសើរ និងចាត់ទុកជាដៃគូជាដៃគូសហការវិនិយោគល្អមួយនៅប្រទេសជប៉ុន។ ជាកូនទី ៣ ក្នុងគ្រួសារក្រីក្រមួយ ដែលមានបងប្អូន ៦ នាក់ ប្រុស ១ ស្រី ៥ រស់នៅរាជធានីភ្នំពេញ។ ស្ត្រីខ្មែររូបនេះ មិនបានសិក្សាចប់ចុងចប់ដើមឡើយ ព្រោះលទ្ធភាពផ្គត់ផ្គង់ក្នុងគ្រួសារមិនអាចទៅរួច។

ទស្សនាវដ្ដី The Nikkei ដែលបានបោះពុម្ពលក់លើទីផ្សារ ៣ ម៉ឺនច្បាប់ នៅប្រទេសជប៉ុន បានរំលេចនូវវត្តមានក្រុមហ៊ុន Sisyphus គឺជាក្រុមហ៊ុនមួយដែលបានបង្កើតដោយស្ត្រីខ្មែរ គឺ អ្នកស្រី សែម ណាវី ដែលឈរឈ្មោះនៅប្រទេសជប៉ុន និងត្រូវបានក្រុមហ៊ុននៅប្រទេសជប៉ុនទទួលស្គាល់ថា ជាដៃគូសហការវិនិយោគដ៏ល្អមួយ ទាំងដែលស្ថាបនិកក្រុមហ៊ុនមិនបានរៀនចប់សាកលវិទ្យាល័យផង ប៉ុន្តែបានជម្នះឧបសគ្គរាប់មិនអស់ និងអាចឈរជើងយ៉ាងរឹងមាំ ព្រមទាំងកំពុងប្រតិបត្តិការនៅបណ្ដាប្រទេសផ្សេងទៀតដូចជា ថៃ ម៉ាឡេស៊ី វៀតណាម ចិន និងកម្ពុជា ជាដើម។

ទស្សនាវដ្ដី The Nikkei ពណ៌នាថា ដោយសារខ្លួនខកខានមិនបានទៅសាលា ណាវី បានជួយប្អូនៗ និងក្មួយៗ ទាំងអស់ ឱ្យរៀនដល់សាកលវិទ្យាល័យ ហើយពួកគេបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ហើយបច្ចុប្បន្នប្អូនៗ ទាំងអស់ ក៏បានជួយការងារខ្លះរបស់អ្នកស្រី ណាវី ផងដែរ។

ក្រុមហ៊ុន Sisyphus បង្កើតឡើង ដើម្បីចូលរួមចំណែកជួយដល់សុខភាព និងសម្រស់ប្រជាជនកម្ពុជា ដែលជួបបញ្ហាប្រើប្រាស់ផលិតផលគ្មានស្តង់ដារ បណ្ដាលឱ្យជួបបញ្ហាមួយចំនួន ហើយមិនអាចដោះស្រាយបាន។ បច្ចុប្បន្ន Sisyphus បាននាំចេញផលិតផលសម្រេច និងនាំចូលគ្រឿងផ្សំជាវត្ថុធាតុដើម និងធ្វើ OEM(branding )skincare , joint health supplements , ផ្តល់សេវាកម្មលើការផ្សាយពាណិជ្ជកម្ម ឌីសាញ ផលិតផល និងអាជីវកម្មសំលៀកបំពាក់។

អ្នកស្រី ណាវី បានចាប់ផ្តើមអាជីវកម្មពីការកសាងទំនុកចិត្តដល់អតិថិជនដើម្បីឆ្លើយតបនឹងសំណើពីហាងកែសម្ផស្សដែលគ្រប់គ្រងដោយតារាម៉ូឌែល និងតារាសម្ដែង និងក្រុមហ៊ុនផ្សេងៗ ទៀត ដែលនៅក្នុងប្រទេសកម្ពុជា និងប្រទេសផ្សេងៗ ទៀត ដែលចង់លក់ផលិតផលជប៉ុន។ នៅពេលដែលអាជីវកម្មនេះដំណើរការយើងបានចាប់ផ្តើមទទួលសំណើពីពួកគេ ដើម្បីអភិវឌ្ឍន៍ចង់បានផលិតផល ផ្ទាល់ខ្លួន OEM (original) របស់ខ្លួនដែលផលិតផលនៅប្រទេសជប៉ុន។ ដើម្បីឆ្លើយតបនឹងតម្រូវការនេះ យើងបានពង្រីកអាជីវកម្មរបស់យើងបន្តិចម្តងៗ ដែលបន្តរហូតមកដល់បច្ចុប្បន្ន។


ក្រុមហ៊ុន ណាវី អាចផលិតផលិតផលជប៉ុនប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់មានការពេញនិយមខ្លាំងនៅប្រទេសជប៉ុន និងអាស៊ីអាគ្នេយ៍ ប្រជាជនក្នុងស្រុកមានទំនោរនឹងផ្តល់សារៈសំខាន់លើប្រសិទ្ធភាពលើការប្រើប្រាស់គ្រឿងផ្សំ ដែលមានប្រសិទ្ធភាពជាងម៉ាកយីហោ នៅពេលជ្រើសរើសគ្រឿងសម្អាងប្រើប្រាស់។

ដោយប្រើបទពិសោធអស់រយៈពេល ១៥ ឆ្នាំ នៅប្រទេសជប៉ុន សែម ណាវី បានចែករំលែកជាគំនិតយោគយល់ដល់អតិថិជនរបស់ខ្លួន ហើយបង្រៀនវិធី ដើម្បីទាក់ទាញអតិថិជន ដោយសារមានការជឿជាក់ផលិតផលដែលកំពុងផលិតនៅក្រុមហ៊ុន ណាវី អាចផលិតផលិតផលល្អមានគុណភាព និងសុវត្ថិភាព ហើយគាត់មានការសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលអ្នកប្រើប្រាស់បានផលមកវិញ និងមានទំនុកចិត្ត ដោយមិនចំណាយថវិកាដោយអត់ប្រយោជន៍ អ្វីដែលគាត់ចង់បានគឺប្រជាជនខ្មែរមានសុខភាពល្អ និងស្រស់ស្អាត បង្កើននូវភាពជឿជាក់ដល់ស្ត្រីគ្រប់រូប។


បច្ចុប្បន្ននេះ ក្រុមហ៊ុនអ្នកស្រី ណាវី កំពុងផ្ដោតលើការអភិវឌ្ឍវត្ថុធាតុដើមសម្លឹងមើលឃើញថា រុក្ខជាតិជាច្រើនដែលដុះកកើតនៅប្រទេសកម្ពុជាមានឥទ្ធិពល និងអត្ថប្រយោជន៍ ពិសេសកំពុងធ្វើការស្រាវជ្រាវដោយសហការជាមួយដៃគូរកក្រុមហ៊ុន សាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា ដើម្បីមើលថា តើរុក្ខជាតិទាំងនេះអាចប្រើប្រាស់ក្នុងការអភិវឌ្ឍគ្រឿងសម្អាងបានដែរឬទេ ដើម្បីចូលរួមចំណែកជួយដល់កសិករក្នុងស្រុក ការនាំផលិតផលរបស់ខ្មែរលក់នៅបរទេស គឺជាក្តីសុបិនដ៏ធំបំផុតរបស់គាត់។

ក្នុងនាមសហគ្រិនខ្មែរនៅប្រទេសជប៉ុន អ្នកស្រី ណាវី តែងតែជួយយកអាសា និងភ្ជាប់ទំនាក់ទំនងជាមួយសិស្សានុសិស្ស និស្សិត ដែលប្រឡងជាប់អាហារូបករណ៍ និងបងប្អូនខ្មែរដទៃទៀត ដែលមករៀននៅប្រទេសជប៉ុន ដោយគិត និងចាត់ទុកថា នៅផ្ទះម្ដាយទីទៃ នៅព្រៃម្តាយតែមួយ។ រហូតអ្នកខ្លះ ទោះបីដល់ប្រទេសកម្ពុជាវិញ នៅតែរក្សាបានយ៉ាងល្អ តាមរយៈការផ្តល់ និងចែករំលែកព័ត៌មានឱ្យគ្នាទៅវិញទៅមក ពិសេសទាក់ទងនឹងការកៀរគរអ្នកវិនិយោគជប៉ុនទៅរកស៊ីនៅប្រទេសកម្ពុជា។ អ្នកស្រីសប្បាយចិត្តទៅនឹងកិច្ចការទាំងនេះ ដើម្បីរួមចំណែកជួយប្រទេសជាតិតាមលទ្ធភាពរបស់ខ្លួន ទោះតិចក្ដីច្រើនក្ដី៕





-
នយោបាយ១ សប្តាហ៍ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន