សេចក្ដីជូនដំណឹង
ផលិតផលក្រុមហ៊ុន វឌ្ឍនៈ បន្តឈ្នះពានរង្វាន់ពេជ្រ DIAMOND TROPHY បញ្ជាក់ពីគុណភាពខ្ពស់លំដាប់ពិភពលោកសរុបចំនួន៦ ច្រើនបំផុតនៅកម្ពុជា ពី MONDE SELECTION
ក្រុមហ៊ុន វឌ្ឍនៈ ជាថ្មីម្តងទៀត បាននាំយកមោទនភាព និងប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មាន ដែលផលិតផលផលិតដោយកូនខ្មែរ បន្តទទួលបានពានរង្វាន់ពេជ្រ DIAMOND TROPHYចំនួន6 ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិដ៏ល្បី MONDE SELECTION។ ពានរង្វាន់ពេជ្រ DIAMOND TROPHY គឺផ្តល់ជូនសម្រាប់តែផលិតផលដែលរក្សាបាននូវគុណភាពស្តង់ដារ និងបន្តឈ្នះមេដាយមាសចំនួន៣ឆ្នាំជាប់ៗគ្នា ដែលនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន វឌ្ឍនៈ ក្នុងការបំពេញតាមស្តង់ដារដ៏ម៉ត់ចត់របស់ស្ថាប័ន MONDE SELECTION ការបន្តយកចិត្តទុកដាក់ និងការទទួលខុសត្រូវចំពោះគុណភាពខ្ពស់ជូនអតិថិជនពីមួយឆ្នាំទៅមួយឆ្នាំ។

ផលិតផលជាច្រើនក្រោមម៉ាកសញ្ញាធំៗទាំង៤របស់ក្រុមហ៊ុន វឌ្ឍនៈ មានដូចជាម៉ាកសញ្ញាវឌ្ឍនៈ, គ្រុឌ, ដ្រាហ្គិន និង វី-អាកទីវ សុទ្ធតែត្រូវបានទទួលស្គាល់ និងឈ្នះមេដាយមាសពីស្ថាប័ន MONDE SELECTION ព្រមទាំង WORLD BEER AWARD ផងដែរ ហើយកាន់តែអស្ចារ្យ វឌ្ឍនៈ ព្រីមៀមបៀរ បានជាប់ក្នុងបេក្ខភាព PRIZE OF THE JURY ឆ្នាំ 2024 ដែលជាផលិតផលល្អផ្ដាច់គេក្នុងចំណោមផលិតផលកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោក។ នេះគឺជាមោទនភាពដែលក្រុមហ៊ុន វឌ្ឍនៈ បាននាំកិតិ្តយសជូនប្រទេសកម្ពុជា ដែលផលិតផលផលិតដោយកូនខ្មែរមានគុណភាពខ្ពស់អាចប្រកួតប្រជែងជាមួយផលិតផលជាច្រើននៅបរទេស ហើយពិសេសបំផុតអាចប្រកួតប្រជែងជាមួយផលិតផលពីប្រទេសក្នុងតំបន់អឺរ៉ុប ដែលតែងតែត្រូវបានគេទទួលស្គាល់ពីភាពប៉ិនប្រសប់ និងប្រវត្តិនៃការផលិតស្រាបៀរ។

សមិទ្ធផលដ៏អស្ចារ្យនេះបានធ្វើឲ្យ វឌ្ឍនៈ ក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោខ្លាំង ទទួលស្គាល់លំដាប់អន្តរជាតិ ឈ្នះមេដាយមាស និងពានរង្វាន់ពេជ្រច្រើនជាងគេបំផុតនៅ កម្ពុជាក្នុងរយៈពេលត្រឹម៤ឆ្នាំនៃប្រតិបត្តិការ ដូច្នេះចូលរួមគាំទ្រផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានទាំងផលិតផលដែលមានគុណភាពខ្ពស់ ព្រមទាំងបានចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ និងលើកស្ទួយមុខមាត់ជាតិ និងកិតិ្តយសរបស់កម្ពុជាលើឆាកអន្តរជាតិ។










-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


