សេដ្ឋកិច្ច
កសិករអះអាង តម្លៃទីផ្សារម្រះ កើនឡើងខ្ពស់ជាងឆ្នាំមុន
កសិករដាំម្រះគ្រោងបន្តដាំឲ្យបាន២ដង សម្រាប់ឆ្នាំនេះ ព្រោះមានទឹកទឹកគ្រប់គ្រាន់ ខណៈតម្លៃម្រះកើនឡើងខ្ពស់ជាងឆ្នាំមុន ដល់ ២០០០ រៀលក្នុងមួយគីឡូក្រាម។

របរដាំម្រះកសិករភូមិភ្នំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចាប់ផ្ដើមប្រមូលផលជាបន្តបន្ទាប់នៅដើមឆ្នាំ ២០២៥នេះ លើផ្ទៃដី៥០អា ម្រះឲ្យផលបានជាង១០តោន ដោយប្រើពេលជាង៣ខែប៉ុណ្ណោះ រាប់តាំងពីការដាំដុះ រហូតប្រមូលផលបញ្ចប់។
លោក ពូយ វុធ អាយុ៤៣ឆ្នាំ រស់នៅភូមិភ្នំ ឃុំទន្លេបិទ បានប្រាប់ថា បន្ទាប់ពីដាំបានជាង១ខែ លោកចាប់ផ្ដើមប្រមូលផលហើយ ក្នុងមួយថ្ងៃលោកអាចបេះបានចំនួន៧០០គីឡូក្រាម។
លោក ពូយ វុធប្រាប់ថា៖ «កសិករអាចប្រមូលផលវាបានជាង១០តោន ក្នុង១រដូវ ជាប្រភេទពូជម្រះខ្មែរយើង។ ទីផ្សារមិនជាបញ្ហាទេ សម្រាប់ឆ្នាំនេះ ម្រះមានតម្លៃល្អជាងឆ្នាំទៅ ឆ្នាំនេះ១គីឡូក្រាមតម្លៃ២ពាន់រៀល ខណៈឆ្ឆ្នាំទៅតម្លៃតែ១ពាន់៣រយរៀលទេ។ ឆ្នាំនេះ ម្រះឲ្យផលមិនសូវល្អ ចំពោះការចំណាយទៅលើជី ទ្រើង ពលកម្ម ជាង៤លានរៀល ទូទាត់សោហ៊ុយលើការដាំដុះ កសិករអាចរកប្រាក់ដោះស្រាយគ្រួសារបាន»។

ជាមួយគ្នាដែរ លោក ពូយ វុធ បានបន្តឲ្យដឹងទៀតថា គាត់បានដាំម្រះរយៈពេល១៤ឆ្នាំមកហើយ ឆ្លងតាមបទពិសោធន៍ជាច្រើនឆ្នាំមមកនេះ យើងមានជំនាញកែប្រែដី ចេះប្រើជីធម្មជាតិ បាញ់ថ្នាំកំចាត់សត្វល្អិត ច្បាស់លាស់ទើបទទួលបានទិន្នផលល្អបែបនេះ។ មូលហេតុ ឆ្នាំនេះម្រះឲ្យផលមិនសូវល្អដោយសារសម្បូរណ៌សត្វល្អិត ដង្កូវ កើតផ្សិត ថែមទាំងមានទឹកសន្សើមស្អិតផងដែរ កត្តាទាំងនេះបានកាត់បន្ថយទិន្នផលម្រះមិនសូវល្អនោះ។ បន្ទាប់ពីដាំម្រះ យើងបន្តដាំត្រសក់ និងននោង បន្តវិលជុំរាល់ៗឆ្នាំ សម្រាប់រកចំណូលបន្ថែមដល់គ្រួសារ។
លោក ស៊ាង ស៊ីភឿន មេភូមិភ្នំបានបញ្ជាក់ថា ក្នុងភូមិភ្នំទាំងមូល មានប្រជាជនជាង២៧៥គ្រួសារដែរ តែគ្រួសារដាំម្រះមានតែ៥គ្រួសារទេ។ បងប្អូនកសិករដទៃទៀត គេដាំដំណាំផ្សេងៗគ្នា តាមជម្រើសរៀងៗខ្លួន ដើម្បីរកប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារក្នុងភូមិផងដែរ៕




អត្ថបទ៖ សាន វិឡែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


