ជីវិតកម្សាន្ដ
ជោគជ័យផ្ទួនៗ ក្រៅពីតួសម្តែង តារាហុងកុង Nicholas Tse កំពុងកាក់កបនឹងរបរលក់សាច់ក្រក
នៅក្នុងឧស្សាហកម្មកម្សាន្តនៃទីក្រុងហុងកុង តួសម្តែងដ៏ជោគជ័យម្នាក់ គឺលោក Nicholas Tse ត្រូវបានគេចាត់ទុកថា អ្នកតំណាងឲ្យភាពជោគជ័យដ៏អស្ចារ្យបំផុត។ សមិទ្ធិផលរបស់តារាក្បាច់គុន មិនត្រឹមតែឆ្លុះបញ្ចាំងតាមលក្ខណៈ (style) ដ៏មានមន្តស្នេហ៍នៅលើកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះទេ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកក៏បានបង្ហាញសមត្ថភាពដ៏លេចធ្លោមួយទៀតក្នុងវិស័យជំនួញ នោះគឺអាជីវកម្មបើកហាងលក់សាច់ក្រកមួយកន្លែង។

យីហោអាហារដែលបង្កើតឡើងដោយសិល្បករក្បាច់គុនរូបនេះ បានបង្កើតអព្ភូតហេតុមួយត្រឹមតែ ៤ឆ្នាំប៉ុណ្ណោះ ដោយសារតាមរយៈកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce platform) លោកទទួលបានប្រាក់ចំណូលប្រហែល ១.៤៥ ពាន់លានយន់ ជាមួយនឹងសាច់ក្រកលំដាប់ខ្ពស់ រហូតក្លាយជាគំរូសម្រាប់និម្មិតរូបសិល្បករប្រឡូកចូលពិភពជំនួញដោយជោគជ័យ។
យីហោសាច់ក្រករបស់ Nicholas ផ្តោតលើផ្នែកលំដាប់ខ្ពស់ ចាប់ពីការជ្រើសរើសគ្រឿងផ្សំ រហូតដល់ដំណើរការកែច្នៃដ៏ទំនើប អ្វីៗទាំងអស់ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងពីរូបលោក។ នៅលើគេហទំព័រផ្លូវការ តម្លៃសាច់ក្រកចំនួន ៣ ប្រអប់ពីយីហោរបស់តារាសម្តែងហុងកុង តារាចម្រៀងគឺមានតម្លៃ ១០៩យន់។ ប្រអប់នីមួយៗមានសាច់ក្រកចំនួន ៨ ហើយតម្លៃនីមួយៗប្រហែល ៤.៥ យន់ប៉ុណ្ណោះ។
តារារូបនេះធ្លាប់ចែករំលែកថា ការស្រលាញ់ចូលចិត្តអាហារ គឺជាហេតុផលដែលលោកចូលប្រឡូកក្នុងវិស័យម្ហូបអាហារ ដោយមានបំណងចង់ឲ្យអ្នកប្រើប្រាស់ទទួលបានទាំងរសជាតិឆ្ងាញ់ និងសុខភាពល្អក្នុងពេលតែមួយ។
ក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ម៉ាកយីហោមយនេះ តួឯកចិន-ហុងកុង បានប្រាស្រ័យទាក់ទងយ៉ាងសកម្មជាមួយអ្នកគាំទ្រនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជាអ្វីដែលតារាកម្របានធ្វើពីមុនមក។ នៅលើការផ្សាយផ្ទាល់ លោក Nicholas បានចែករំលែកនូវរូបមន្តពិសេសមួយសម្រាប់សាច់ក្រក សូម្បីតែធ្វើម្ហូបផ្ទាល់ បង្កើតរូបភាពផ្ទាល់ខ្លួនរបស់គាត់ជាចុងភៅតារា។

លើសពីនេះ ស្ថិតិបង្ហាញថា សាច់ក្រករបស់តារាប្រុសហាក់ទទួលបានការលក់តាមអនឡាញដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុងប្រទេសចិន ដោយបានឈ្នះតំណែងកំពូលម្តងហើយម្តងទៀតនៅលើតារាងលក់ជាតិ។ ព្រមជាមួយគ្នានោះ សូម្បីតែអ្នកជំនាញក្នុងឧស្សាហកម្មនិយាយថា ឥទ្ធិពលភាពល្បីល្បាញរបស់ Nicholas Tse រួមផ្សំជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់ បានបំពេញតម្រូវការអាហារដែលកំពុងកើនឡើងយ៉ាងជាក់លាក់ពីអ្នកប្រើប្រាស់។
ដោយឡែក យោងទៅតាមសារព័ត៌មាន Mirror Media ទ្រព្យសម្បត្តិរបស់ Nicholas Tse មានលើសពី ១៣០លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ ២០២០។ គាត់កំពុងសកម្មក្នុងការកម្សាន្ត និងអាជីវកម្ម ដោយវិនិយោគនៅចិនដីគោក តៃវ៉ាន់ និងហុងកុង។
Nicholas Tse គឺជាតារាសម្តែងហុងកុង តារាចម្រៀង អ្នកនិពន្ធបទចម្រៀង សិល្បករក្បាច់គុន សហគ្រិន និងជាចុងភៅទូរទស្សន៍។ តារាប្រុសចូលប្រឡូកក្នុងវិស័យតន្ត្រីតាំងពីអាយុ ១៥ ឆ្នាំ មានសមត្ថភាពនិពន្ធបទចម្រៀង និងបានឈ្នះពានរង្វាន់អ្នកចម្រៀងដែលចូលចិត្តបំផុតប្រចាំឆ្នាំជាច្រើនដងនៅពានរង្វាន់តន្ត្រីចិន។ គាត់ក៏ល្បីល្បាញក្នុងតួនាទីនៃខ្សែភាពយន្តរឿង Identity, The Vanishing Bullet, Infinity, New Shaolin Temple, New Police Story, Stormtrooper 2 ។ ក្រោយមក គាត់រៀបការជាមួយតារាសម្តែង Cecilia Cheung និងមានកូនប្រុសពីរនាក់ បន្ទាប់ពីលែងលះគ្នាក្នុងឆ្នាំ ២០១១៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួ TVB ត្អូញថា ប្រាក់ខែលោក តិចជាងអ្នកលាងចានពេញម៉ោងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


