Connect with us

សេចក្ដីជូនដំណឹង

ក្រុមហ៊ុន វឌ្ឍនៈ បន្តសហការជាមួយសាលារាជធានីភ្នំពេញ ចែកភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃ រាប់ពាន់កេស ជូនបងប្អូនធ្វើដំណើរ ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

បានផុស

នៅ


មិនខុសពីឆ្នាំមុនៗ គេតែងឃើញមានវត្តមានក្រុមហ៊ុន វឌ្ឍនៈ សហការជាមួយសាលារាជធានីភ្នំពេញ ជូនដំណើរ និងចែកជូនភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃ ដល់បងប្អូនប្រជាជនខ្មែរដែល​ធ្វើ​ដំណើរ​ទៅលេងស្រុកកំណើតតាមរយៈរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ  និងពិធីបុណ្យភ្ជុំបិណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និង​ក្រុម​ហ៊ុន​​ដៃគូ​ដូចជាក្រុមហ៊ុន វឌ្ឍនៈ ដែលតែងតែគិតគូ និងផ្តល់ភាពងាយស្រួលដល់ប្រជាជនខ្មែរយើង បាន​ធ្វើដំណើរ​​ទៅ​​​​​​​​​​ជួបជុំ​បង​​ប្អូនក្នុងឳកាសដ៏ពិសេសនេះ​​ប្រកប​ដោយ​ផាសុកភាព និងសុវត្ថភាពខ្ពស់។ បានទាំង​ធ្វើ​ដំណើរ​​ដោយ​ឥតគិតថ្លៃក្នុងរថយន្តក្រុងសាធារណៈមាស៊ីនត្រជាត់ បានទាំងភេសជ្ជៈកីឡា វី-អាកទីវ ដោយ​ឥតគិតថ្លៃដើម្បី​បំ​​ពេញ​ជាតិ សារធាតុរ៉ែ ជួយរក្សាតុល្យភាពជាតិទឹកបានយូរ ព្រមទាំងសម្បូរវីតាមីន ពិសេស​​ជាភេសជ្ជៈដ៏ចាំបាច់ សម្រាប់​រដូវក្តៅនេះ។

ស្ថានីយទាំង ៦ទីតាំង ដែលបងប្អូនអាចធ្វើដំណើរទៅស្រុកកំណើត និងទទួលបានភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃ​ មានដូចជាស្ថានីយរថយន្តក្រុងវាលស្បូវ, ចាក់អង្រែលើ, ផ្លូវលេខ ២០០៤ ជាប់​របង​បញ្ជាការដ្ឋានកងទ័ពអាកាស, សួនច្បារឬស្សីកែវ, OCIC ជ្រោយចង្វារ និងស្ថានីយកួចកាណុង ដែលមានរយៈពេលចំនួន៦ថ្ងៃ គឺចាប់ថ្ងៃទី១២ និង១៧ ខែមេសា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម