នយោបាយ
នាយករដ្ឋមន្ត្រី៖ ទំនាក់ទំនងចិន និងកម្ពុជានៅតែរឹងមាំ
នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅនឹងការវិភាគរបស់ជនបរទេស និងខ្មែរមួយចំនួនដែលវិភាគថាទំនាក់ទំនងរវាងកម្ពុជា-ចិនបច្ចុប្បន្នលកាន់តែធាក់ថយ មិនមានការជឿទុកចិត្តគ្នាថាជាការនិយាយខុស ខណៈដែលមានសមិទ្ធផលរវាងកម្ពុជា-ចិនត្រូវបានសម្ពោធជាបន្តបន្ទាប់។

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ នៅខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកយក មហាវិថី ស៊ីជីនពីង ដែលបានលើកបង្កោលឈ្មោះកាលពីខែកក្កដា ឆ្នាំ២០២៤ជាឧទាហរណ៍នៃភាពរឹងមាំនៃទំនាក់ទំនងរវាងរដ្ឋាភិបាលចិន និងរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ សម្ដេចបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា-ចិននៅតែរឹងមាំ និងដើរលើគន្លងនៃការជួយគ្នាទៅវិញទៅមក ការគោរពអធិបតេយ្យ និងសិទ្ធិគ្នាដោយមិនលូកលាន់ក្នុងកិច្ចការផ្ទៃក្នុងរវាងប្រទេសទាំងពីរ។
សម្ដេចថា៖ «ថ្ងៃនេះគឺជាសក្ខីភាពមួយនៃការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ចិន ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនយើង»។

សម្ដេចថាអ្នកវិភាគឱ្យគេវិភាគចុះ តែសមិទ្ធផលនៅលើដីជាក់ស្ដែងគឺជាការឆ្លើយតបទៅនឹងការវិភាគដែលគ្មានមួលដ្ឋានទាំងនោះ។
នៅប៉ុន្មានថ្ងៃខាងមុខប្រធានាធិបតីចិន លោក ស៊ី ជីងពីង នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជានៅថ្ងៃទី១៧ ខែមេសា ខាងមុខ។ ក្រសួងការបរទេសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់ នៃប្រទេសទាំងពីរ។
ក្រសួងការបរទេសថា៖ «ទស្សនៈកិច្ចនេះក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រជាជាតិទាំងពីរ»។

កាលពីខែកុម្ភៈកន្លងទៅនៅលើបណ្ដាញទំនងទំនងសង្គមរបស់ចិន We-Media មួយចំនួនបានលើកឡើងថាកម្ពុជាកំពុងជ្រើសរើសអាមេរិក ហើយគម្រោងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនកំពុងជាប់គាំង។ ជាការឆ្លើយតបអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បានចេញមុខច្រានចោលនឹងថាប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថដោយចេតនាណាមួយប៉ះពាល់ដល់មិត្តភាពចិន-កម្ពុជានោះទេ ហើយអ្នកនិយាយពាក្យចចាមអារ៉ាមណាមួយនឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


