សន្តិសុខសង្គម
បង្ហាញមុខជនសង្ស័យ ២៣ នាក់ ពាក់ព័ន្ធបទល្មើស ឆក់ ប្រើប្រាស់ហិង្សា និងបញ្ជូនទៅតុលាការ
នគរបាលរាជធានី យកជនសង្ស័យចំនួន ២៣ នាក់ មកបង្ហាញមុខជាសាធារណៈ ដែលបង្ក្រាបបាននៅតាមបណ្តាមូលដ្ឋានទាំង ១៤ ខណ្ឌ។

ការបង្ហាញមុខនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ០៣ រសៀល ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្ដង។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលម្សិលមិញនេះ សមត្ថកិច្ចបានធ្វើសន្និសីទកាសែតបង្ហាញមុខជនសង្ស័យចំនួន ២៣ នាក់ ដែលសមត្ថកិច្ចជំនាញ និងនៅតាមបណ្តាលខណ្ឌនានាស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ចំនួន ០៧ ករណី ក្នុងរយៈពេល ០៣ ថ្ងៃ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងទៀតថា ចំណោមជនសង្ស័យ ២៣ នាក់ ក្នុងនោះ មាន ០៩ នាក់ ផ្ទុកនូវសារធាតុញៀន និង ០២ នាក់ ទើបតែចេញពីពន្ធនាគារ ដោយបានប្រព្រឹត្ត ០៧ ករណី ក្នុងនោះ ឆក់ ០៣ ករណី , លួចបន្លំ ០២ ករណី , ក្មេងទំនើងបង្កហិង្សាវាយតប់គ្នាទៅវិញ ឃាត់ខ្លួនបាន ០៥ នាក់ និង ក្លែងបន្លំឯកសណ្ឋាននគរបាលជាតិបង្ក្រាបបាន ០៦ នាក់។ ដោយឡែកចំពោះករណីឆក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបង្ក្រាបបានជាបន្តបន្ទាប់ចំនួន ០៦ នាក់ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆក់ក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង។

ចំណែកករណីលួចបន្លំទម្លាក់យោង ត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកងបង្ក្រាបបាន ០២ នាក់ និងករណីហិង្សានៅសង្កាត់ទួលសង្កែ មានពលរដ្ឋបង្ហោះតាមបណ្ដាញសង្គម ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនបាន ០៥ នាក់ រួមជាមួយ ខណ្ឌច្បារអំពៅ ឃាត់បានជនសង្ស័យធ្វើសកម្មភាពឆក់ចំនួន ០២ នាក់។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បញ្ជាក់បន្ថែមថា រយៈពេល ០៣ ខែចុងក្រោយនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល និងតាមបណ្ដាខណ្ឌនានា បានធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យជាច្រើនគួរឲ្យកត់សម្គាល់។ ក្នុងរយៈពេល ០៣ ខែនេះ បទល្មើសព្រហ្មទណ្ឌបានកើតឡើងចំនួន ១២២ លើក លើ ១៤០ លើក សមត្ថកិច្ចបង្ក្រាបបានចំនួន ១១៦ ករណី ឃាត់ខ្លួនបានជនសង្ស័យចំនួន ១៧១ នាក់ គឺ ស្មើនឹង ៩៥%។ ក្នុងនោះ បទល្មើសឧក្រិដ្ឋចំនួន ២០ លើក បង្ក្រាបបាន ១៩ លើក និងករណីមជ្ឈិមចំនួន ១០២ លើក បង្ក្រាបបាន ៩៧ លើក ឃាត់ខ្លួនជនសង្ស័យចំនួន ១២១ នាក់ ទាំងបទល្មើសឧក្រិដ្ឋ និងបទល្មើសមជ្ឈិម គឺមានការថយចុះ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២៣ នាក់នេះ ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមផ្លូវច្បាប់៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ