ព័ត៌មានជាតិ
ដាក់ឱ្យប្រើប្រាស់សាកល្បងថ្នាល “DG SuperApp” ប្រមូលផ្តុំថ្នាលនិងកម្មវិធីឌីជីថល បម្រើសេវាសាធារណៈពហុវិស័យ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសដាក់ឲ្យប្រើប្រាស់សាកល្បងថ្នាល “DG SuperApp” ដែលមានសមត្ថភាពខ្ពស់ប្រមូលផ្តុំថ្នាលនិងកម្មវិធីឌីជីថល (Mini Apps) សម្រាប់បម្រើសេវាសាធារណៈពហុវិស័យ។
ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ដើម្បីជួយបង្កើនល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដាក់ឱ្យប្រើប្រាស់សាកល្បងថ្នាលសេវាសាធារណៈឌីជីថលរួមមួយ ហៅថា “ថ្នាល DG SuperApp” ដែលមានសមត្ថភាពខ្ពស់អាចប្រមូលផ្តុំថ្នាលនិងកម្មវិធីឌីជីថល (Mini Apps) សម្រាប់បម្រើសេវាសាធារណៈពហុវិស័យ។

រូបឯកសារ
នៅក្នុងដំណាក់កាលសាកល្បងនេះ ថ្នាល DG SuperApp នឹងដាក់បញ្ចូលកម្មវិធីបញ្ញាសិប្បនិម្មិតមួយចំនួន ដើម្បីជួយសម្រួលដល់ការសិក្សា ការស្រាវជ្រាវ ការវិភាគ និងការរស់នៅប្រចាំថ្ងៃរបស់មន្រ្តីរាជការ ធុរជន សិស្ស និស្សិត និងសាធារណជនទូទៅ ដែលកម្មវិធីបញ្ញាសិប្បនិម្មិតទាំងនោះរួមមាន DG ChatGPT ដែលអាចប្រើប្រាស់ដោយឥតគិតថ្លៃនិងមិនកំណត់ ហើយកម្រិតនៃការឆ្លើយតបប្រហាក់ប្រហែលនឹង ChatGPT ជំនាន់ទី៤ និងកម្មវិធីបកប្រែ TranslateKH ដែលមានសមត្ថភាពបកប្រែអត្ថបទរវាងភាសាខ្មែរនិងភាសាអង់គ្លេស។
ទន្ទឹមនឹងនេះ ថ្នាល DG SuperApp បានដាក់បញ្ចូលថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ជាច្រើនដែលបានអភិវឌ្ឍដោយ ក.ប.ទ. មកដាក់បញ្ចូលទៅក្នុងថ្នាលរួមតែមួយ ដោយក្នុងនោះមានដូចជា ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការ go.gov.kh, ថ្នាលបង្កើតទម្រង់បែបបទអនឡាញ FormKH, ថ្នាលបង្កើត QR Code, ថ្នាលគ្រប់គ្រងនិងតាមដានលំហូរការងាររដ្ឋបាលស្វ័យប្រវត្តិ Flow.gov.kh និងថ្នាលនិងកម្មវិធីជាច្រើនទៀត។ នាពេលអនាគត ថ្នាល DG SuperApp នឹងបន្តដាក់បញ្ចូលបន្ថែមនូវកម្មវិធីបញ្ញាសិប្បនិម្មិតសំខាន់ៗបន្ថែមទៀត រួមមាន DG DeepSeek និង DG Gemini ព្រមទាំងថ្នាលនិងកម្មវិធីឌីជីថលសំខាន់ៗជាច្រើនបន្តបន្ទាប់ទៀត ដើម្បីបម្រើដល់ការផ្តល់សេវាសាធារណៈផងដែរ។
សាធារណជនអាចទាញយក ថ្នាល DG SuperApp មកប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ ដោយគ្រាន់តែវាយពាក្យ “DG SuperApp” នៅលើ App Store ឬ Play Store ឬស្កេន QR Code ជាការស្រេច។ សម្រាប់ការចូលរួមមតិយោបល់ ឬព័ត៌មានបន្ថែមពាក់ព័ន្ធនឹងបច្ចេកទេសនៃការប្រើប្រាស់ សាធារណជនអាចទំនាក់ទំនងតាមរយៈអ៊ីមែល [email protected] ឬទូរសព្ទមកលេខ 123 រៀងរាល់ម៉ោងធ្វើការ។

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


