កូវីដ-១៩
កូវីដ នៅ ឥណ្ឌា កំពុងរាលដាលដូចភ្លើងឆេះព្រៃ ដោយមានអ្នកឆ្លង ៤ ករណីរៀងរាល់វិនាទី និងស្លាប់ច្រើនជាង ២ នាក់ក្នុងមួយនាទី
អង្គការ UNICEF បាននិយាយកាលពីថ្ងៃសុក្រថា រលកថ្មី នៃការឆ្លងជំងឺកូវីដ ១៩ កំពុងរីករាលដាល ដូចជា “ភ្លើងឆេះព្រៃ” នៅទូទាំងប្រទេសឥណ្ឌា ពោលមានករណីឆ្លង ៤ ករណី រៀងរាល់វិនាទី និងស្លាប់ច្រើនជាង ២ នាក់ក្នុងមួយនាទី ។

លោកស្រី Yasmin Haque តំណាងអង្គការ UNICEF ប្រចាំប្រទេសឥណ្ឌា បានប្រាប់អ្នកសារព័ត៌មាន តាមរយៈការខលជាវីដេអូ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គការ UN ថា “អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសឥណ្ឌា គួរតែបង្កើនការប្រកាសអាសន្ន សម្រាប់យើងទាំងអស់គ្នា” ។

លោកស្រីបន្តថា “ករណីឆ្លងជំងឺកូវីដ ១៩ កំពុងមានការកើនឡើង គួរព្រួយបារម្ភនៅអាស៊ីខាងត្បូង ជាពិសេសនៅនេប៉ាល់ ស្រីលង្កា និងម៉ាល់ឌីវ” ។
ជាប្រទេសដែលមានប្រជាជន ច្រើនជាងគេលំដាប់ទី ២ នៅលើពិភពលោក ឥណ្ឌាកំពុងក្លាយជាចំណុចផ្ទុះកូវីដថ្មីនៅលើពិភពលោក ខណៈរលកថ្មីនេះមានទំហំធំជាងរលកទីមួយស្ទើរតែ ៤ ដង ហើយកំពុងរាលដាលយ៉ាងឆាប់រហ័ស ។

ប្រទេសឥណ្ឌាបានបង្កើតកំណត់ត្រា ពិភពលោកថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រទេសនេះបាន រកឃើញករណីឆ្លងខ្ពស់បំផុតក្នុងមួយថ្ងៃជាង ៤១២,០០០ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ២១ លានករណី និងមានអ្នកស្លាប់ជាង ២៣ ម៉ឺននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ កូវីដរលកទី ២ នៅ ឥណ្ឌា នឹងបំផ្លាញប្រទេសទាំងមូល ព្រមទាំងពិភពលោកផងដែរ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា