កូវីដ-១៩
ឆ្លងនិងស្លាប់មិនចេះតិចរាល់ថ្ងៃបែបនេះ ឥណ្ឌា ថា រលកទីបីនៃវីរុសបំប្លែងខ្លួនថ្មីគឺជៀសមិនផុតឡើយ
ក្រសួងសុខាភិបាលនៃសហព័ន្ធឥណ្ឌាបានជូនដំណឹងថា ការរីករាលដាលនៃរោគឆ្លងនៅក្នុងប្រទេសបានបញ្ជាក់យ៉ាងច្បាស់ថា រលកទីបីនៃវីរុសបំប្លែងខ្លួនថ្មីគឺជៀសមិនរួចឡើយ។ មិនថារលកទីបីនឹងមកដល់ ហើយរយៈពេលយូរប៉ុណ្ណា យើងមិនអាចប៉ាន់ស្មានបានទេ ប៉ុន្តែប្រទេសឥណ្ឌាត្រូវត្រៀមជាមុនចំពោះបញ្ហានេះ។

លោក K Vijay Raghavan ដែលជាទីប្រឹក្សាវិទ្យាសាស្ត្រដ៏សំខាន់របស់នាយករដ្ឋមន្ត្រី Narendra Modi បាននិយាយថា បញ្ហាប្រឈមចម្បងនៅក្នុងរលកទីបី គឺការរកឃើញនូវវីរុសបំប្លែងខ្លួនឬវ៉ារ្យង់ថ្មីដែលមានសមត្ថភាពក្នុងការគេចចេញពីវ៉ាក់សាំង និងត្រូវផ្លាស់ប្ដូរយុទ្ធសាស្ត្រនៃការចាក់ថ្នាំបង្ការ។
ក្នុងចំណោមវ៉ារ្យង់ថ្មីជាច្រើននៃវីរុសសកម្មនៅក្នុងប្រទេសឥណ្ឌាដ៏គ្រោះថ្នាក់បំផុត គឺវីរុស Double Mutant មានឈ្មោះថាវីរុសបំប្លែងខ្លួន B.1.617 ។ វ៉ារ្យង់ថ្មីផ្សេងទៀតជាច្រើនត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងរដ្ឋផ្សេងៗគ្នានៃប្រទេសឥណ្ឌា ចំណែកវ៉ារ្យង់ Andhra Pradesh ត្រូវបានពិភាក្សាច្រើនបំផុត និងត្រូវបានកំណត់នៅក្នុងតំបន់តិចតួច។

យោងទៅតាមអ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវបានឲ្យដឹងថា វ៉ារ្យង់ថ្មីទាំងនេះកំពុងតែបង្កើតវីរុសប្រភេទថ្មីដែលនឹងនាំឲ្យវីរុសវាយប្រហារមនុស្សដោយប្រើទម្រង់ជាច្រើន។ ដោយសារតែវ៉ារ្យង់ទាំងនេះកំពុងកើនឡើងនៅក្នុងរលកទីបីនៃកូវីដចូលមកក្នុងប្រទេស។
ពេលវេលាដែលវីរុសត្រូវការដើម្បីសម្លាប់សួតបានថយចុះ ជាមួយនឹងរលកជាប់ៗគ្នា។ ក្នុងរលកទីមួយវាបានសម្លាប់សួតក្នុងរយៈពេល ១០ ថ្ងៃដែលបន្ថយមកត្រឹម ៥ ទៅ ៧ ថ្ងៃក្នុងរលកទី ២ ។ លើកនេះអាចនឹងថយចុះដល់ ២ ទៅ ៣ ថ្ងៃក្នុងរលកទី ៣ នៃរោគរាតត្បាត។

វីរុសបំប្លែងខ្លួនថ្មី Andhra Pradesh កំពុងធ្វើការស្រដៀងគ្នាជាមួយវីរុសបំប្លែងខ្លួនកូវីដ ដែលអាចសម្លាប់សួតមនុស្សម្នាក់ក្នុងរយៈពេល ២ទៅ៣ ថ្ងៃហើយវាក៏ងាយឆ្លង ១៥ ដងជាងមេរោគផ្សេងៗទៀតដែរ។
នៅក្នុងរលកទីមួយនិងទីពីរ វីរុសបានវាយប្រហារមនុស្សចាស់និងយុវជន។ ទោះយ៉ាងណាក៏ដោយវាត្រូវបានគេនិយាយថារលកទីបីអាចមានគ្រោះថ្នាក់ខ្លាំងចំពោះកុមារ។ កុមារអាយុក្រោម ១៨ ឆ្នាំមានចំនួន ៣០ ភាគរយនៃប្រជាជនឥណ្ឌាសរុប ហើយមិនទាន់មានវ៉ាក់សាំងណាមួយត្រូវបានណែនាំសម្រាប់កុមារអាយុក្រោម ១៨ ឆ្នាំនៅឡើយទេ។

វាត្រូវបានគេប៉ាន់ប្រមាណថា ប្រសិនបើមនុស្សដែលមានអាយុលើសពី ១៨ ឆ្នាំទទួលបានការចាក់វ៉ាក់សាំងពេញលេញ នោះវីរុសទំនងជាវាយប្រហារកុមារអាយុក្រោម ១៨ ឆ្នាំដែលមានចន្លោះអាយុពី៦ទៅ ១២ ឆ្នាំ។ ដើម្បីទប់ទល់នឹងប្រែប្រួលនេះ មានតែការធ្វើបច្ចុប្បន្នភាពលើវ៉ាក់សាំងឲ្យកាន់តែឆាប់ប៉ុណ្ណេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖shethepeople
ចុចអាន៖WHO ថា ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីកំពុងជំនួសវីរុសប្រភេទដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


