កូវីដ-១៩
កូវីដរលកទី២នៅឥណ្ឌា នឹងបំផ្លាញប្រទេសទាំងមូល ព្រមទាំងពិភពលោកផងដែរ
មេដឹកនាំគណបក្សប្រឆាំងឥណ្ឌាដ៏ធំបាននិយាយថា រលកទី២ដ៏សាហាវនៃជំងឺកូវីដ-១៩របស់ប្រទេសនេះ គឺជាការគំរាមកំហែងដល់ពិភពលោក ហើយចាំបាច់ត្រូវគ្រប់គ្រងឲ្យបានជាបន្ទាន់។

លោក Rahul Gandhi បានចេញការព្រមានដ៏គួរឲ្យព្រួយបារម្ភនេះ ខណៈលោកបានអំពាវនាវដល់លោកនាយករដ្ឋមន្រ្តី Modi ឲ្យចាប់ផ្តើមការបិទប្រទេសជាលើកទី២ ស្របពេលករណីឆ្លងនិងស្លាប់នៅតែបន្តកើនឡើងក្នុងកម្រិតកំណត់ត្រា។
លោក Gandhi បាននិយាយថា ចំនួនប្រជាជនដ៏ច្រើននិងចម្រុះរបស់ឥណ្ឌា បានផ្តល់ឱកាសដល់វីរុស ដើម្បីផ្លាស់ប្តូរទៅជាទម្រង់បំប្លែងដែលឆ្លងកាន់តែសាហាវ និងបណ្តាលឲ្យមានមនុស្សស្លាប់កាន់តែច្រើន ហើយបង្កឲ្យមានការបំផ្លិចបំផ្លាញ មិនត្រឹមតែក្នុងព្រំដែនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងសកលលោកតែម្តង។

ប្រទេសឥណ្ឌា បានបង្កើតវីរុសកូវីដបំប្លែងខ្លួនមួយប្រភេទរួចទៅហើយ ដែលជាវីរុសត្រូវបានគេគិតថា ឆ្លងសាហាវជាងប្រភេទមុនៗ ហើយក៏បានរីករាលដាលនៅក្រៅប្រទេសផងដែរ។
រហូតមកដល់ពេលនេះ លោក Modi បានប្រឆាំងនឹងការអំពាវនាវឲ្យមានការបិទប្រទេសជាលើកទី២ ដោយភ័យខ្លាចផលប៉ះពាល់សេដ្ឋកិច្ច ហើយផ្ទុយទៅវិញបានឲ្យទុករដ្ឋនានាដើម្បីធ្វើការសម្រេចចិត្តចាត់វិធានការដោយខ្លួនឯង។

កាលពីម្សិលមិញ ប្រទេសឥណ្ឌា បានរាយការណ៍ពីការកើនឡើងនូវអត្រាឆ្លងជំងឺកូវីដ-១៩ថ្មីក្នុងកម្រិតកំណត់ត្រាជាបន្តទៀត។ ឥណ្ឌា បានរាយការណ៍អំពីករណីថ្មីចំនួន ៤១៤,១៨៨ករណីកាលពីថ្ងៃសុក្រ ខណៈការស្លាប់មាន ៣,៩១៥នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ច្រើនបំផុត! ត្រឹមមួយសប្តាហ៍ ឥណ្ឌាមានអ្នកឆ្លងកូវីដរហូតដល់ទៅ ១.៥៧លានករណី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


