ព័ត៌មានជាតិ
ក្រសួងអប់រំ សិក្សាពីតំបន់ជួបការលំបាក ដើម្បីធ្វើឱ្យប្រសើរឡើងនូវការពង្រាយគ្រូបង្រៀនទូទាំងប្រទេស
ក្រសួងអប់រំ យុវជន និងកីឡា បានសិក្សាអំពីការបែងចែកតំបន់ជួបការលំបាក ដើម្បីធ្វើឱ្យប្រសើរឡើងនូវការពង្រាយគ្រូ និងរក្សាបុគ្គលិកអប់រំនៅតាមសាលារៀនទូទាំងប្រទេស សំដៅធានាបាននូវសមធម៌ក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព។

ឱកាសអញ្ជើញចូលរួមជាសហអធិបតីក្នុងពិធី «បើកយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ» នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកឡា ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការសិក្សានោះផ្តោតសំខាន់ចំពោះសាលារៀនស្ថិតក្នុងភូមិសាស្រ្តងាយរងគ្រោះដោយកត្តាធម្មជាតិ ស្ថិតនៅតំបន់ដាច់ស្រយាល ខ្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងសហគមន៍ ស្ថិតក្នុងសហគមន៍ងាយរងគ្រោះដោយកត្តាផ្សេងៗ និងលទ្ធផលសិក្សាទាប ដើម្បីឱ្យសិស្សទទួលបានការអប់រំមួយប្រកបដោយគុណភាព។ លោកបន្តថា៖« ក្រសួងក៏បានធ្វើការសិក្សាស្តីពី ស្ថានភាពពង្រាយគ្រូបង្រៀន និង ការរៀបចំផែនការអភិវឌ្ឍធនធានមនុស្ស ការជំរុញការអនុវត្តគន្លងអាជីព និងជំរុញឱ្យមានការប្រឡងប្រណាំងសាលារៀនល្អ គ្រូបង្រៀនល្អ នាយកល្អ សាលារៀនគំរូជាដើម។

ពាក់ព័ន្ធការធ្វើជំរឿនមន្រ្តីវិញ លោក ហង់ជួន ណារ៉ុន បង្ហាញការគាំទ្រពេញទំហឹង ព្រមទាំងស្នើឱ្យគ្រប់អង្គភាព និងគ្រឹះស្ថានសិក្សាទាំងអស់ចូលរួមក្នុងយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីកំណត់បានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិត និងគ្រប់ប្រភេទនៃគ្រឹះស្ថានសិក្សា, មន្ត្រីដែលបាននិងកំពុងបំពេញការងារជាក់ស្តែង។
លោកបន្ថែមថា យុទ្ធនាការនេះ ព្រមទាំងកត់ត្រានិងបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យតាមព័ត៌មានវិទ្យាច្បាស់លាស់ សម្រាប់ជាមូលដ្ឋានក្នុងការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធនៃការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ សំដៅពង្រឹងគុណភាពអប់រំ ឆ្លើយតបនឹងកម្មវិធីកំណែទម្រង់វិស័យអប់រំ និងចក្ខុវិស័យអភិវឌ្ឍធនធានមនុស្ស ដែលជាអាទិភាពចម្បងមួយក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

នាពិធីខាងលើ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេសនៃគណៈកម្មការទទួលបន្ទុកការងារនេះ និងក្រុមការងារពាក់ព័ន្ធ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ រៀបចំយុទ្ធនាការនេះឡើង ឆ្លើយតបនឹងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ។
យុទ្ធនាការនេះ នឹងឆ្លើយតបទៅនឹងវិធានការរដ្ឋាភិបាល តាមរយៈ (១)ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី (២)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និង(៣)ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ព្រមទាំងវិធានការគន្លឹះក្នុងការលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ