ព័ត៌មានជាតិ
កិច្ចប្រជុំគណៈកម្មការចម្រុះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនលើកទី២នឹងធ្វើឡើងនាខែកញ្ញា
កម្ពុជានឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន(CCFTA) លើកទី២ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តសៀមរាប នាពេលខាងមុខ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះត្រូវបានប្រទេសទាំងពីរអនុវត្តន៍អស់រយៈពេលជាង ឆ្នាំមកហើយ។

ផែនការនៃការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនលើកទី២ត្រូវបានក្រសួងពាណិជ្ជកម្មដែលជាប្រធានគណៈកម្មការចម្រុះអនុវត្តកិច្ចព្រមព្រៀងសេរីកម្ពុជា-ចិនបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិគ្រោះយោបល់ ពិនិត្យ និងរៀបចំសេចក្ដីព្រាងរបៀបវារៈ
កាលពី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នដើម្បីប្រមូលធាតុចូលសំខាន់ៗ ក្នុងការកំណត់របៀបវារៈនៃកិច្ចប្រជុំសំដៅធ្វើយ៉ាងពង្រីកការនាំចេញផលិផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារយក្សនៅអាស៊ីមួយនេះឱ្យបានកាន់តែច្រើន។
CCFTA បានចូលជាធរមានតាំងពីថ្ងៃទី១មករា ឆ្នាំ២០២២ ដែលលបានបើកផ្លូវឱ្យកម្ពុជាអាចនាំចេញទំនិញជាង៣០០មុខ ទៅកាន់ទីផ្សារចិនដោយពុំជាប់ពន្ធ។

លោក សុខ សុភ័ក្រ្ត ធ្លាប់បានលើកឡើងកន្លងមកថា ក្នុងចំណោមមុខទំនិញជាង៣០០មុខនេះ គឺមានផលិតផលកសិកម្ម៩៥ភាគរយ ត្រូវរួចពន្ធសម្រាប់ការនាំចេញទៅចិន។ ប៉ុន្តែ ផលិតផលគ្រឿងចក្រ និងយានយន្តផ្សេងៗវិញ ចិននៅតែបន្តយកពន្ធនាំចូលដដែល។
បើយោងតាមក្រសួងកសិកម្មគិតមកដល់បច្ចុប្បន្ននេះ កសិផលរបស់កម្ពុជាសំខាន់ចំនួន៩មុខ ត្រូវបានអនុញ្ញាតឱ្យនាំចេញ ដោយផ្ទាល់ទៅចិនរួមមាន អង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម ពោត ផ្លែចេក ស្វាយ ផ្លែមៀន ម្រេច និងផ្លែទុរេនដែលជាកសិផលទី៩ត្រូវបានគយចិនអនុញ្ញាតឱ្យធ្វើការនាំចេញកាលពីដើមខែកក្កដាថ្មីៗនេះ។

នៅឆមាសទី១ ឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា-ចិនមានទំហំទឹកប្រាក់ ៩,២៧ ពាន់លានដុល្លារ កើនឡើង ២៦,៩% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤ ដែលមានត្រឹមតែ ៧,៣១ ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញទៅចិនចំនួនជាង ៧៥០ លានដុល្លារ ធ្លាក់ចុះ ៧,៩% ចំណែកឯចិននាំចូលមកវិញជាង ៨,៥២ ពាន់លានដុល្លារ កើនឡើង ៣១,២%។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ទិន្នន័យខាងលើបង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយចិនប្រមាណ ៧,៧៧ ពាន់លានដុល្លារ ខណៈរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ មាន ៥,៦៨ ពាន់លានដុល្លារ។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ ១៥,១៨ ពាន់លានដុល្លារ កើនឡើង ២៣,៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះកម្ពុជានាំចេញទំនិញទៅចិន មានតម្លៃ ១,៧៥ ពាន់លានដុល្លារ កើនឡើង ១៨,៤ ភាគរយ និងទំនិញចិននាំចូលមកកម្ពុជាមានតម្លៃ ១៣,៤៣ ពាន់លានដុល្លារ កើនឡើង ២៤,៦ ភាគរយ៕
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


