កីឡា
អ៊ីរ៉ាក់ ស្នើសុំប្តូរ កម្ពុជា ពីការធ្វើម្ចាស់ផ្ទះវគ្គជម្រុះពាន U23 ASIAN CUP
សមាគមបាល់ទាត់ អ៉ីរ៉ាក់ (IFA) បានស្នើសុំទៅសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ប្តូរប្រទេស កម្ពុជា ពីការធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U23 ASIAN CUP។

យោងតាមប្រភពពី ASEAN Football បានឱ្យដឹងថា សមាគមបាល់ទាត់ អ៉ីរ៉ាក់ (IFA) បានដាក់លិខិតជាផ្លូវការ ដើម្បីស្នើសុំទៅ AFC ឱ្យកែសម្រួលការប្រកួតវគ្គជម្រុះពានរង្វាន់ U23 ASIAN CUP ២០២៥ ក្នុងពូល G ដោយប្តូរ កម្ពុជា ពីការធ្វើជាម្ចាស់ផ្ទះ និងជ្រើសរើសប្រទេសផ្សេងជំនួសវិញ ដោយសារពួកគេបារម្ភពីបញ្ហាសុវត្ថិភាពកីឡាករ បន្ទាប់ពីមានជម្លោះព្រំដែនរវាងកម្ពុជា និង ថៃ។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីរបស់ IFA បានពន្យល់ថា៖ «ការសម្រេចចិត្តនេះបានកើតឡើង ដោយសារតែស្ថានភាពមិននឹងនររវាងកម្ពុជា និង ថៃ។ ជាពិសេស គឺគម្រោងរបស់យើង គ្រោងនឹងបោះជម្រុំហ្វឹកហាត់នៅប្រទេស ថៃ ដោយសារតែទីនោះកៀកនឹងប្រទេសធ្វើម្ចាស់ផ្ទះ»។

គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ U23 ASIAN CUP វគ្គជម្រុះពូល G ដែលមាន អ៊ីរ៉ាក់ កម្ពុជា អូម៉ង់ និងប៉ាគីស្ថាន គ្រោងធ្វើនៅ កម្ពុជា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២៥៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


