Connect with us

ព័ត៌មានជាតិ

កងទ័ព​ជួរមុខ​ព្រំដែន​កម្ពុជា​-​ថៃ ត្រៀមលក្ខណៈ​ជាស្រេច ដើម្បី​ចេញ​ប្រតិបត្តិការ​សង្គ្រោះបន្ទាន់ ជួយ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ផ្សេងៗ

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២១​នេះ ឧ​ត្ត​ម​សេនីយ៍​ទោ នាង ឃីម មេបញ្ជាការ កងពលតូច​ថ្មើរជើង​លេខ​៤១ បាន​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​មេបញ្ជាការ​កងឯកភាព​ចំណុះ​ទាំងអស់ ឲ្យ​ធ្វើការ​ប្រជុំ​ត្រួតពិនិត្យ​កម្លាំង​អន្តរាគមន៍ ដែល​បាន​ឆ្លងកាត់​ការ​ហ្វឹកហាត់​ជំនាញ​សង្គ្រោះបន្ទាន់ និង​មធ្យោបាយ ឧបករណ៍ សម្ភារ​បច្ចេកទេស​បំពាក់​នានា បម្រើ​ឲ្យ​កិច្ចការ​សង្គ្រោះ ក្នុង​ពេលចេញ​ប្រតិបត្តិ​ការសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ​ផ្សេងៗ​បាន​ទាន់ពេលវេលា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយ​ពិនិត្យឃើញ​ស្ថានភាព​ទឹកភ្លៀង​បាន​បង្អុរ​ចុះមក​យ៉ាងគំហុក​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដែល​នៅតែ​បន្ត​ភ្លៀង​ឥតឈប់ឈរ លាយឡំ និង​ខ្យល់​កន្ត្រាក់​ក្នុងភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលជា​ភូមិសាស្ត្រ​កងពលតូច​ថ្មើរជើង​លេខ​៤១​ទទួលខុសត្រូវ រង​នូវ​ការ​គំរាមកំហែង​ជាខ្លាំង​គួរ​ឲ្យ​ព្រួយបារម្ភ ទើប ឧ​ត្ត​ម​សេនីយ៍​ទោ នាង ឃីម មេបញ្ជាការ កងពលតូច​ថ្មើរជើង​លេខ​៤១ បាន​ចេញ​បទបញ្ជា​ដល់​មេបញ្ជាការ​អង្គភាព​ចំណុះ​ទាំងអស់ ធ្វើការ​ប្រុងប្រៀប និង​ត្រៀមលក្ខណៈ​នូវ​កម្លាំង​ទ័ព មធ្យោបាយ ឧបករណ៍ សម្ភារ​បច្ចេកទេស​នានា បម្រើ​ឲ្យ​ការ​ជួយ​សង្គ្រោះ​បន្ទាន់ និង​ឲ្យ​មេបញ្ជាការ​អង្គភាព​ទាំងអស់ ត្រូវ​បន្ត​តាមដាន​ស្ថានភាព​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​ទទួលខុសត្រូវ​ដោយ​យកចិត្តទុកដាក់ និង​ចេញ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ នៅពេល​មាន​គ្រោះ​មហន្តរាយ​ណាមួយ​កើតឡើង​ជាយថាហេតុ ឲ្យ​បាន​ទាន់ពេលវេលា និង​ប្រកបដោយ​សុវត្ថិភាព​។​

​សូមបញ្ជាក់​ជូន​ថា កម្លាំង​ត្រៀម​អន្តរាគមន៍ របស់​កងពលតូច​ថ្មើរជើង​លេខ​៤១ ចែកចេញជា​ពីរ​ផ្នែក មួយផ្នែក កម្លាំង​ត្រៀម​អន្តរាគមន៍​ឲ្យ​ក្នុងភូមិ​សាស្ត្រ ឈរជើង​ទទួលខុសត្រូវ និង​មួយ​ផ្នែក​ទៀត​កម្លាំង​ត្រៀម​អន្តរាគមន៍​តាម​បទបញ្ជា​ថ្នាក់លើ​៕

ដោយ ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម