សន្តិសុខសង្គម
អគ្គិភ័យឆេះរោងចក្រដេរកាបូបនៅស្រុកអង្គស្នួល កាលពីព្រឹកមិញ(មានវីដេអូ)
ឃ្លាំងរោងចក្រដេកាបូបមួយកន្លែងនៅស្រុកអង្គស្នួល ត្រូវបានអគ្គិភ័យលេបត្របាក់បណ្ដាលឲ្យខូចខាតសម្ភារៈសរុបទឹកប្រាក់អស់ប្រហែល៣ម៉ឺនដុល្លារ បន្ទាប់ពីជាងផ្សារដែកខ្វះបច្ចេកទេសធ្លាក់កម្ទេចភ្លើង ប៉ះវត្ថុងាយឆេះ។
ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង០៨និង១៥នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ស្ថិតក្នុងភូមិទួលត្នោត ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រោងចក្រឈ្មោះ CHEN ZHENGFEI ជនជាតិចិន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរថៅកែរោងចក្រ ។ ឆេះឃ្លាំងធ្វើអំពីដែក ប្រក់ស័ង្កសី មានទំហំ ៣០ម៉ែត្រ×៦០ម៉ែត្រ ។ និងខូចខាតវត្ថុធាតុដើម អំបោះដេរ កំណាត់ទ្រនាប់ស្បែកកាបូប ឆ្អឹងជរ័ស្នោរ អេប៉ុងស្តើងៗសម្រាប់ផលិតជាបូប និងសម្ភារៈ ផ្សេងៗមួយចំនួនទៀតដែលមានតម្លៃសរុបប្រហែល០៣ម៉ឺនដុល្លារ។
ក្នុងរបាយការណ៍បានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានករណីអគ្គិភ័យនេះ គឺបណ្ដាលមកពីជាងផ្សារដែកខ្វះបច្ចេកទេស ផ្សារដែកបណ្តាលអោយកម្ទេចភ្លើង ប៉ះវត្ថុងាយនឹងឆេះបង្កជាអគ្គិភ័យតែម្តង តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យខេត្តចំនួន០១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត រលត់ជាស្ថាពរនៅវេលាម៉ោង០៩និង២០នាទី៕
អត្ថបទ៖ សុខុម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល