ចរាចរណ៍
ម៉ូតូអស់សាំងនាំគ្នាចុះបណ្ដើរត្រូវរថយន្ដបុកពីក្រោយស្លាប់ពីរនាក់
បុរស២នាក់ស្លាប់នៅកន្លែងហេតុ ក្រោយពីទៅឆ្លុះកង្កែបពេលត្រឡប់មកផ្ទះវិញបណ្តើរម៉ូតូអស់សាំងតាមផ្លូវត្រូវរថយន្តបុកស្លាប់នៅវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចស្ថានីយ៏ថ្លឹងរថយន្តកូនដំរី ប្រហែល១៥០ម៉ែត្រ ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ១ឈ្មោះ អៀង ម៉េងលី ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរធ្វើស្រែ ជាអ្នកបណ្តើរម៉ូតូ ។ ២ឈ្មោះ អាង ធឿន ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរធ្វើស្រែ អ្នកដើរពីក្រោយជួយរុញម៉ូតូ។ ជនរងគ្រោះទាំង២នាក់រស់នៅក្នុងភូមិកូនដំរីសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះមានគ្នាចំនួន៣នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៍ក្រហម ពុំមានស្លាកលេខ ទៅឆ្លុះកង្កែប លុះពេលនាំគ្នាត្រឡប់មកផ្ទះវិញ ជិះមកដល់លើផ្លូវជាតិម៉ូតូអស់សាំង ក្នុងនោះមាន១នាក់បានដើរទៅរកទិញសាំង និងជនរងគ្រោះ២នាក់ ជាអ្នកបណ្តើរម៉ូតូ ដោយម្នាក់ជាអ្នករុញពីក្រោយពី។ ពេលមកដល់ចំណុចកើតហេតុមានរថយន្ត១គ្រឿងម៉ាកតូយូតាស៊ីណា ពណ៍ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2T-2327 បើករេចង្កូតទៅបុកជនរងគ្រោះដែលកំពុងដើរបណ្តើរម៉ូតូ ពីក្រោយប៉ើងខ្ទាតធ្លាក់ពីថ្នល់ទាំងមនុស្សនិងម៉ូតូបណ្តាលឲ្យស្លាប់ទាំង២នាក់។ ចំណែករថយន្តបង្ក ក្រោយពីកើតហេតុ ម្ចាស់រថយន្តបានដោះស្លាកលេខរត់គេចខ្លួនបាត់ ។

សពត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើករថយន្តកម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវបាប់ យកមកទទួលខុសត្រូវនឡចំពោះមុខច្បាប់ ម៉ូតូនិងរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ វ៉ាន់ ណាង




-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម៥ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម