ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចចិននៅត្រីមាសទី ១ កើនលើសការរំពឹងទុក ទោះពន្ធ ត្រាំ បន្ថែមហានិភ័យ
កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនប្រចាំត្រីមាសទី១ នាដើមឆ្នាំ ២០២៥ បានកើនលើសការរំពឹងទុក ដែលជំរុញដោយភាពរឹងមាំនៃការប្រើប្រាស់ និងផលិតកម្មឧស្សាហកម្ម បើទោះបីជាគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក បន្ថែមហានិភ័យក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទិន្នន័យរបស់រដ្ឋាភិបាលចិន ចេញផ្សាយនៅថ្ងៃពុធនេះ បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន បានកើនឡើង ៥,៤ ភាគរយ នៅត្រីមាសចាប់ពីខែមករា ដល់ខែមីនា។ វាមិនផ្លាស់ប្ដូរពីអត្រានៅត្រីមាសមុន កាលពីចុងឆ្នាំ ២០២៤ នោះទេ ប៉ុន្តែខ្ពស់ជាងការរំពឹងទុក ៥,១ ភាគរយ របស់អ្នកវិភាគក្នុងការស្ទង់មតិរបស់រ៉យទ័រ។
សេដ្ឋវិទូមើលឃើញថា កំណើន ៥,៤ ភាគរយ គឺជាការចាប់ផ្ដើមល្អសម្រាប់សេដ្ឋកិច្ចចិនឆ្នាំ ២០២៥ ដោយគោលនយោបាយជំរុញរបស់រដ្ឋាភិបាលបានជួយដល់ការប្រើប្រាស់ និងការវិនិយោគក្នុងស្រុក។
យ៉ាងណាមិញ ទស្សនវិស័យសម្រាប់កំណើន រំពឹងថានឹងថយចុះ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសដាក់ពន្ធធ្ងន់ធ្ងរលើការចូលទំនិញរបស់ប្រទេសចិន ដែលមានសហរដ្ឋអាមេរិកជាទីផ្សារដ៏សំខាន់មួយ។
គួរគូសបញ្ជាក់ថា រដ្ឋាភិបាលចិនបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចប្រហែល ៥ ភាគរយ នៅឆ្នាំ ២០២៥ នេះ ខណៈប្រទេសបន្តប្រឈមមុខនឹងកម្សោយតម្រូវការ និងវិបត្តិអចលនទ្រព្យ បន្ថែមពីលើដោយវិធានការពន្ធគយរបស់ ត្រាំ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


