ព័ត៌មានជាតិ
ទំនៀមទំលាប់ពិធីប្រណាំងក្របី សេះ នៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ
ជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅថ្ងៃទី៣ ជាថ្ងៃឡើងស័ក ប្រជាពលរដ្ឋដែលរស់នៅឃុំបារាណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បាននាំគ្នាប្រារព្ធពិធីប្រណាំងក្របី សេះ ដើម្បីថ្វាយដល់ទសបារមីព្រះអង្គបារាយណ៍ព្រះជីវធំ ដែលជាទំនៀមទម្លាប់តាំងពីបុរាណកាលមក។

ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ ក្មេងចាស់ ប្រុសស្រី ជាច្រើននាក់បានជួបជុំគ្នាយ៉ាងច្រើនកុះករនៅមុខសាលាឃុំបារាយណ៍ និងវត្តបារាយណ៍ព្រះជីវធំ ដើម្បីទន្ទឹងរង់ចាំនូវទស្សនីយភាពនៃទំនៀមទំលាប់តាំងពីបុរាណនេះ។ ការប្រណាំងក្របី-សេះ-គោ និងរទេះចូលរួមមានក្របី១០គូរ សេះ៥គូរ រទេះក្របី៣គូរ និងរទេះសេះបីគូរ សរុបក្របីមាន ២៨ក្បាល សេះ១៣ និងគោ៤ក្បាល។
ពិធីនេះធ្វើឡើងដោយអនុញ្ញាតដល់ប្រជាពលរដ្ឋនៅក្នុងឃុំទាំងឡាយណាដែលមានក្របី សេះ និងគោ អាចយកមកបំបោល២ឬ៣ត្រឡប់ មុននឹងត្រលប់ទៅផ្ទះវិញ។ ការបំបោលសត្វគោ ក្របី និងសេះនេះត្រូវបានចាត់ទុកថាជាការថ្វាយទស្សបារមី ព្រះអង្គបារាយណ៍ ព្រះជីវធំដែលជាទំនៀមទម្លាប់តាំងពីបុរាណកាលមក។

ពិធីនេះប្រព្រឹត្តិទៅដោយក្ដីសប្បាយរីករាយនិងរួបរួមសាមគ្គីគ្នារបស់ប្រជាជនក្នុងឃុំស្រុកទាំងមូល។ អភិបាលស្រុកស្រីសន្ធរលោក ប៊ិន ឡាដា និងប្រធានក្រុមប្រឹក្សាស្រុកលោក ទុំ ដាំ និងមន្ត្រីរាជការជាច្រើននាក់ក៏បានចូលរួមអបអរពិធីនេះផងដែរ៕



ដោយ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


