ចរាចរណ៍
ស្ត្រីពីរនាក់ជិះម៉ូតូឌុបគ្នាបុកសួនពុះចែកទ្រូងផ្លូវ ផ្លោងបោកជាមួយបង្គោលភ្លើងស្លាប់ម្នាក់របួសម្នាក់
យ៉ាងហោចណាស់ក៏មានស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងស្ត្រីម្នាក់ទៀតរង របួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីពួកគាត់ជិះម៉ូតូក្នុងល្បឿនលឿន រេចង្កូតបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ ដួលបោកក្បាល កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចស្ពានទី២ តាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងភូមិខ្ទរ សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហែម ម៉ាច ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ និងស្ត្រីម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណរងរបួសធ្ងន់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកYAMAHA Filano ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1HO-7007 ធ្វើដំណើរតាមបណ្ដោយផ្លូវ6A ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតបុកសួនច្បារពុះចែកទ្រូងផ្លូវ ដួលបណ្តាលឲ្យផ្លោងស្ត្រីម្នាក់ដែលអង្គុយពីក្រោយបោកទៅនឹងបង្គោលភ្លើងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកស្ត្រីម្នាក់ទៀតជាអ្នកឌុបរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើលិខិតប្រគល់សពនិងម៉ូតូឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សុខា





-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម៩ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម