ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ កសិករធ្វើការដាំដុះស្រូវរដូវវស្សា បានជិត៩០ភាគរយហើយ គិតត្រឹម ខែកក្កដា ឆ្នាំ២០២២ នេះ
ត្បូងឃ្មុំ ៖ ទោះបីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏មិនមានផលប៉ះពាល់ដល់ ការខិតខំប្រឹងប្រែងសាបព្រោះដាំដុះស្រូវរដូវវស្សារបស់កសិករយើងដែរ ពោលគឺការសាបព្រោះ ដាំដុះស្រូវបានជិត៩០ភាគរយហើយ ទាំងស្រូវស្រាល និងស្រូវធ្ងន់នោះ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២២នេះ តែបើធៀបនឹងឆ្នាំទៅ ចាញ់ឆ្នាំទៅតិចតួច ដោយ កត្តាភ្លៀងមិនអំណោយផល។

បង ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ ។ ការបង្កបង្កើនផលដំណាំស្រូវរដូវវស្សាអនុវត្តការភ្ជួររាស់ដីបាន ៦៧ ៧៤៥ហិកតា ស្មើនឹង ៨៨,៧១% នៃផែនការដាំដុះ ៧៦ ៣៧០ហិកតា ធៀបឆ្នាំមុនពេលវេលាដូចគ្នាតិចជាង ៤ ៤០៥ហិកតា និងដាំដុះស្រូវវស្សាបានសម្រេចបាន ៦៥ ១៨០ហិកតា ស្មើនឹង៨៥,៣៥% នៃផែនការដាំដុះ ស្មើនឹង ៩៦,២១% នៃផ្ទៃដីបានភ្ជួររាស់ ធៀបឆ្នាំមុនពេលវេលាដូចគ្នាតិចជាង ៦ ៦១០ហិកតា ក្នុងនោះស្រូវស្រាល ៨ ៩២០ហិកតា តិចជាងឆ្នាំមុន ៣ ៣៨៥ហិកតា ស្រូវកណ្តាល ២៥ ២៦០ហិកតា តិចជាងឆ្នាំមុន ២ ៤០០ហិកតា និងស្រូវធ្ងន់ ៣១ ០០០ហិកតា តិចជាងឆ្នាំមុន ៨២៥ហិកតា។

លោកប្រធានបានបញ្ជាក់ឲ្យដឹងទៀតថា ការប្រមូលផលដំណាំស្រូវរដូវវស្សាគិតចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ អនុវត្តសម្រេចបាន ១៧៥ ហិកតា ស្មើនឹង ០,២៧% នៃផ្ទៃដីបានដាំដុះ ៦៥ ១៨០ហិកតា លើប្រភេទស្រូវស្រាលដើមរដូវវស្សាឆ្នាំ២០២២ នេះ៕
ដោយ ៖ សាន វិឡែម




-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល