កីឡា
លោក គង់ ចាន់ធីណា ក្រៅតែពីបង្ហាត់ក្បាច់គុនក៏មានបណ្ដុះទឹកចិត្តសិស្សឲ្យចេះដឹងគុណ
លោក គង់ ចាន់ធីណា ថានៅហាប់គីដូនេះមិនត្រឹមតែបង្ហាត់ក្បាច់គុនដើម្បីសុខភាពនោះទេ ពោលលោកតែងតែពន្យល់ណែនាំដល់សិស្សគុនទាំងអស់ឲ្យចេះស្រឡាញ់ និងដឹងគុណគ្រូព្រឹទ្ធាចារ្យ។

ទិដ្ឋភាពក្រុមហាប់គីដូ
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូលោក គង់ ចាន់ធីណា បានឲ្យដឹងថា ការហ្វឹកហាត់នៅសហព័ន្ធនេះមិនផ្ដោតតែលើក្បាច់ស្នៀតមួយមុខប៉ុណ្ណោះទេ ពោលរាល់សិស្សគុនទាំងអស់ត្រូវចេះជួយការងារគ្នា និងគោរពស្រឡាញ់គ្នាទៅវិញទៅមក។
លោកតែងតែពន្យល់ណែនាំឲ្យធ្វើខ្លួនជាកូនល្អ ពលរដ្ឋល្អក្នុងសង្គម និងមិនបង្ករភាពរញ៉េរញ៉ៃនាំឲ្យប៉ះពាល់អ្នកដទៃផងដែរ។ មួយវិញទៀតគឺចេះដឹងគុណដល់រៀមច្បង គ្រូបង្វឹក ព្រឹទ្ធាចារ្យ ដែលបានបង្ហាត់បង្រៀន ចែករំលែកក្បាច់ស្នៀតនាពេលកន្លងមក។ ដូច្នេះរាល់ពិធីបុណ្យទានផ្សេងៗត្រូវនឹករលឹក ឬមានជាការជូនពរហើយបើអាចមានរបស់របរបន្តិចបន្តួចជូនដល់ព្រឹទ្ធាចារ្យដើម្បីបង្ហាញពីការគោរពស្រឡាញ់ដឹងគុណពីពួកគេផងដែរ។

ទិដ្ឋភាពក្រុមហាប់គីដូ
បញ្ជាក់ដែរថា គេតែងមើលឃើញថាសហព័ន្ធកីឡាហាប់គីដូកម្ពុជាតែងតែឃើញសិស្សគុនរបស់ខ្លួនរៀបចំពិធី ឬអាហារសាមគ្គីតិច-ច្រើនជារៀងរាល់ឆ្នាំដើម្បីជួបជុំ និងជូនវត្ថុអនុស្សាវរីយ៍ដល់សិស្សច្បង ព្រឹទ្ធាចារ្យ ដូចជានៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះជាដើម៕

ទិដ្ឋភាពក្រុមហាប់គីដូ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


